ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះអាមេរិកពិនិត្យឡើងវិញនូវការបន្ថែមពន្ធគយលើផលិតផលចិន
2022-05-13 14:58:40cri
Share with:

     ទាក់ទិននឹងការដែលការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកប្រកាសនៅពេលថ្មីៗនេះថាចាប់ផ្តើមពិនិត្យឡើងវិញនូវការបន្ថែមពន្ធគយចំពោះផលិតផលចិន នៅថ្ងៃទី ១២ ខែឧសភា លោកស្រី Shu Yuting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា   ក្រោមសភាពការណ៍ដែលសកលលោកកំពុងជួបនឹងអតិផរណាយ៉ាងខ្លាំង  ការដែលអាមេរិកលុបចោលការបន្ថែមយកគយចំពោះផលិតផលចិន គឺសមស្របតាមតម្រូវការមូលដ្ឋានរបស់អតិថជននិងសហគ្រាសអាមេរិក  គឺមានប្រយោជន៍ដល់អាមេរិក ចិន និងពិភពលោក។ 

     លោកស្រីបានបន្ថែមថា បច្ចុប្បន្នក្រុមសេដ្ឋកិច្ចពាណិជ្ជកម្មប្រទេសទាំងពីរបានរក្សាការទាក់ទងជាធម្មតា៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស