ចូ បៃដិន៖ និមិត្តសញ្ញាបែបសោកនាដកម្ម ករណីស្លាប់ដោយសារកូវីដ១៩កើនឡើងដល់១លាននាក់
2022-05-13 16:42:04cri
Share with:
ថ្ងៃទី១២ខែឧសភាឆ្នាំ២០២២ លោក ចូបៃដិន ប្រធានាធិបតីអាមេរិកបានចេញសេចក្តីថ្លែងការណ៍តាមគេហទំព័រសតវិមានថា ថ្ងៃនេះយើងសូមចងចាំនិមិត្តសញ្ញាមួយ៖អាមេរិកមានប្រជាជន១លាននាក់បាត់បង់ជីវិតដោយសារកូវីដ១៩។ លោកបៃដិនថ្លែងថាគួរតែបន្តប្រុងប្រយ័ត្នចំពោះជំងឺរីករាលដាលនេះ ខំប្រឹងសង្រ្គោះជីវិតឱ្យអស់ពីលទ្ធភាព។ លោកថា ក្នុងមួយរយៈពេលបន្ទាប់មកនេះ ការដែលរដ្ឋសភាអាមេរិកផ្តល់ថវិការជួយខាងធ្វើតេស្ត វ៉ាក់សាំងនិងព្យាបាលជាគន្លឹះសំខាន់។ រហូតដល់បច្ចប្បន្ន អាមេរិកនៅតែជាប្រទេសដែលមានអ្នកឆ្លងនិងករណីស្លាប់ដោយជម្ងឺកូវីដ១៩ចំនួនច្រើនជាងគេ៕