ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិន៖សង្ឃឺមថា អាមេរិកនឹងមិនធ្វើឱ្យការព្យាករណ៍ដែលថា នឹងមានមនុស្សលើសពី១០០លាននាក់នៅអាមេរិកឆ្លងជំងឺកូវីដ១៩នៅរដូវរំហើយនិងរដូវរងា ឆ្នាំ២០២២ក្លាយទៅជាការពិតដ៏អកុសលនោះទេ
2022-05-12 14:55:29cri
Share with:

នាពេលថ្មីៗនេះ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអាមេរិកបានអះអាងថា នៅរដូវរំហើយនិងរដូវរងាឆ្នាំ២០២២នេះមានមនុស្សលើសពី១០០លាននាក់នៅអាមេរិកប្រហែលមានលទ្ធភាពឆ្លងជំងឺកូវីដ១៩។ទាក់ទិននឹងរឿងនេះ លោកZhao Lijianអ្នកនាំពាក្យការបរទេសចិនបានឆ្លើយតបសំណួរនាថ្ងៃទី១១ខែឧសភាថា ក្នុងឋានៈជាប្រទេស១ដែលមានបច្ចេកវិទ្យាវេជ្ជសាស្ត្រជឿនលឿនបំផុតនិងមានធនធានវេជ្ជសាស្ត្រសម្បូរបំផុតលើពិភពលោក ភាពអសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩របស់រដ្ឋាភិបាលអាមេរិកមិនគ្រាន់តែជាគ្រោះមហន្តរាយធម្មជាតិទេ ភាគច្រើនគឺគ្រោះមហន្តរាយដែលបង្កឡើងដោយមនុស្ស នេះបានបង្ហាញពីការមិនយកចិត្តទុកដាក់ចំពោះអាយុជីវិតនិងភាពអសមត្ថភាពរបស់រដ្ឋាភិបាលអាមេរិក។ភាគីចិនសូមសម្តែងការអាណិតអាសូរចំពោះទុក្ខលំបាករបស់ប្រជាជនអាមេរិកដែលនាំមកដោយជំងឺកូវីដ១៩ សង្ឃឹថា ភាគីអាមេរិកធ្វើការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ដោយផ្ចិតផ្ចង់ មិនធ្វើឱ្យការព្យាករណ៍ដែលថា នឹងមានមនុស្សលើសពី១០០លាននាក់នៅអាមេរិកឆ្លងជំងឺកូវីដ១៩ក្លាយទៅជាការពិតដ៏អកុសលនោះឡើយ៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស