ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Biden ប្រធានាធិបតីអាមេរិកថ្លែងថា រដ្ឋាភិបាលកំអាមេរិកពុងពិគ្រោះពិភាក្សាអំពីការលុបចោលការបង្កើនពន្ធគយចំពោះប្រទេសចិន
2022-05-12 10:54:14cri
Share with:

 លោក Biden ប្រធានាធិបតីអាមេរិកបានថ្លែងនៅថ្ងៃទី ១០ ខែឧសភាថា រដ្ឋាភិបាលអាមេរិកកំពុងពិគ្រោះពិភាក្សាថា តើត្រូវលុបចោលការបង្កើនពន្ធគយចំពោះប្រទេសចិនដែលបានអនុវត្តក្នុងសម័យរដ្ឋបាលលោក Trump ឬអត់ ប៉ុន្តែមិនទាន់មានការសម្រេចចិត្តណាមួយចំពោះរឿងនេះទេ ។ រដ្ឋាភិបាលអាមេរិកកំពុងពិគ្រោះពិភាក្សាគ្នារកវិធានការណាដែលនឹងមាន"ឥទ្ធិពលវិជ្ជមានបំផុត" ។

គួរបញ្ជាក់ថា ថ្មីៗកន្លងទៅនេះ ឧបការីរងប្រធានាធិបតីអាមេរិកដែលទទួលបន្ទុកកិច្ចការសន្តិសុខជាតិនិងជារដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកបានលើកឡើងជាបន្តបន្ទាប់ចំពោះការកាត់បន្ថយការបង្កើនពន្ធគយចំពោះប្រទេសចិន ក្នុងបរិបទដែលអាមេរិកកំពុងប្រឈមមុខនឹងអតិផរណាដ៏អាក្រក់បំផុតក្នុងរយៈពេល ៤០ ឆ្នាំ មក  ។ អាមេរិកនឹងរៀបចំការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅក្នុងខែវិច្ឆិកាឆ្នាំនេះ បញ្ហាអតិផរណារបស់អាមេរិកមិនទាន់មានភាពធូរស្រាលនៅឡើយទេ ។ ការប៉ះទង្កិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបានធ្វើឱ្យវិបត្តិអាមេរិកកាន់តែតានតឹងដែលនាំមកនូវសម្ពាធផ្នែកនយោបាយចំពោះសេតវិមាននិងគណបក្សប្រជាធិបតេយ្យអាមេរិក ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស