ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ “ស្រោមដៃពណ៌ស”ដែលពាក់នៅដៃខ្មៅរបស់រដ្ឋាភិបាលអាមេរិកបានរំលោភបំពានលើប្រជាធិបតេយ្យដ៏ពិតប្រាកដ
2022-05-12 11:41:01cri
Share with:

   បើនិយាយដល់ “សម្រោមដៃពណ៌ស”របស់រដ្ឋាភិបាលអាមេរិក មនុស្សជាច្រើនប្រហែលនឹងគិតដល់  “មូលនិធិប្រជាធិបតេយ្យជាតិអាមេរិក” ហៅកាត់ NED មុនគេ។ តើ“សម្រោមដៃពណ៌ស”នេះ វាខ្មៅងងឹតប៉ុនណា ? នាពេលថ្មីៗកន្លងទៅនេះ វេបសាយរបស់ក្រសួងការបទេសចិនបានចេញផ្សាយបញ្ជីសកម្មភាពមួយច្បាប់ ក្នុងន័យលាតត្រដាងនូវធាតុពិតរបស់មូលនិធិនេះ ។ ក្នុងនាមជា “បាតដៃខ្មៅ”ពីក្រោយនៃសកម្មភាពបំបែកបំបាក់ ចលាចល បដិវត្តន៍ពណ៌ វិបត្តិនយោបាយ ការប្រឌិតពាក្យភូតកុហក និងជ្រាបចូលទស្សនៈតម្លៃ មូលនិធិNED នេះមានទោសរាប់មិនអស់ ហើយប្រហែលនឹងលើសពីការនឹកគិតទៅទៀត ។

        សូមបញ្ជាក់ថា មូលនិធិ NED នេះបង្កើតឡើងនៅឆ្នាំ១៩៨៣ មើលទៅជា “អង្គការក្រៅរដ្ឋាភិបាល”សម្រាប់ “ផ្តល់ជំនួយដល់កិច្ចការប្រជាធិបតេយ្យរបស់ប្រទេសដទៃ ” ប៉ុន្តែតាមពិត មូលនិធិនេះបានធ្វើសកម្មភាពប្រឆាំងប្រជាធិតេយ្យដោយយកបញ្ហាប្រជាធិបតេយ្យធ្វើជាលេស ។ ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក មូលនិធិនេះទទួលបានការគាំទ្រថវិកាជាបន្តបន្ទាប់ពីសេតវិមាននិងរដ្ឋសភាពអាមេរិក ដែលបានញុះញង់និងដឹកនាំអង្គការក្រៅរដ្ឋាភិបាលជាច្រើននៅលើពិភពលោកតាមរយៈវិធីផ្តល់ប្រាក់ទុន ព្រមទាំងបានបញ្ជូនទស្សនៈតម្លៃរបស់អាមេរិកទៅកាន់ប្រទេសនិងតំបន់ដែលជាគោលដៅ ដើម្បីអនុវត្តសកម្មភាពបំផ្លិចបំផ្លាញ ផ្តួលរលំនិងញុះញង់ធ្វើសកម្មភាពអបគមន៍និយមនិងបដិបក្ខគ្នា ។

        ក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ ទង្វើរបស់មូលនិធិ NED នេះសក្តិសមនឹងគោរមងារ “ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ទីពីររបស់អាមេរិក”ដែលសហគមន៍អន្តរជាតិបានផ្តល់ឱ្យវា ។ ចាប់ពីអាស៊ីកណ្តាលដល់អាមេរិកឡាទីន ចាប់ពីអាហ្វ្រិកខាងជើងដល់អឺរ៉ុបខាងកើត ដៃរបស់មូលនិធិ NED នេះបានជ្រៀតចូលក្នុងតំបន់ជាច្រើននៅលើពិភពលោក ។ សហភាពសូវៀតត្រូវរំលាយ  “បដិវត្តន៍ផ្កាកុលាប”នៅហ្សកហ្ស៊ី  “បដិវត្តន៍ពណ៌ក្រូច”នៅអ៊ុយក្រែន ព្រមនិងសកម្មភាព“និទាឃរដូវអារ៉ាប់”ជាដើម អាមេរិកបានញុះញង់និងរៀបគ្រោងលើ “បដិវត្តន៍ពណ៌” ទាំងនេះ ហើយនៅពីក្រោយសុទ្ធតែមានស្រមោលរបស់មូលនិធិ NED ផងដែរ ។

       កាលពីឆ្នាំ២០១៩ ហុងកុងបានកើតមានភាពរកាំរកូសស្តីពីការធ្វើវិសោធនកម្មលក្ខន្តិកៈច្បាប់ហុងកុង មូលនិធិ NED ក៏បានលូកដៃចូលផងដែរ ដោយបានទាក់ទងដោយផ្ទាល់ជាមួយពួកឧទ្ទាមប្រឆាំងប្រទេសចិននិងបង្កភាពចលាចលនៅហុងកុង ហើយបានផ្តល់ជំនួយជាប្រាក់និងបណ្តុះបណ្តាលដល់ពួកឧទ្ទាមដែលបានចូលរួមសកម្មភាពចលាចលទៀតផង ។ ដោយសារបានធ្វើទង្វើដ៏អាក្រក់គ្រប់បែបយ៉ាង បានជាមូលនិធិ NED និងអ្នកដឹកនាំរបស់វាត្រូវរដ្ឋាភិបាលចិនដាក់ទណ្ឌកម្មនៅឆ្នាំ២០១៩និងឆ្នាំ២០២០ដោយឡែកពីគ្នា ។

     មិនត្រឹមតែប៉ុណ្ណឹង ជារៀងរាល់ឆ្នាំ  មូលនិធិ NED បានទម្លាក់ថវិកាយ៉ាងច្រើនសន្ធឹកសម្រាប់ធ្វើកម្មវិធីប្រឆាំងប្រទេសចិន ប៉ុនប៉ងញុះញង់ “ពួកចង់ឱ្យតបន់ស៊ីនជាំងករាជ្យ”  “ពួកចង់ឱ្យហុងកុងឯករាជ្យ” និង “ពួកចង់ឱ្យតំបន់ស៊ីចាំងឯករាជ្យ”ជាដើម ។ តួលេខដែលវេបសាយមូលនិធិ NED ប្រកាសនៅឆ្នាំ២០២០បានបង្ហាញថា ក្នុងមួយឆ្នាំ មូលនិធិ NED បានផ្តល់ជំនួយជាប្រាក់ចំនួនជាង១០លានដុល្លារអាមេរិកដល់កម្មវិធីពាក់ព័ន្ធនឹងប្រទេសចិន ប៉ុនប៉ងជំរុញឱ្យសកម្មភាពបំផ្លិចបំផ្លាញនយោបាយនិងសង្គមចិនគ្រប់បែបយ៉ាងអនុវត្តនៅប្រទេសចិន មូលនិធិនេះជា “អ្នកជំនាញ” និងជា “អ្នកចេញលុយ”សម្រាប់ញុះញង់និងផ្តល់ថវិកាដល់សកម្មភាពប្រឆាំងប្រទេសចិននិងបំបែកបំបាក់ប្រទេសចិន ។

      ការពិតជាក់ស្តែងជាច្រើនបានបញ្ជាក់ថា ធាតុពិតរបស់មូលនិធិ NED គឺជាឧបករណ៍របស់អាមេរិកសម្រាប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃនិងបម្រើតែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អាមេរិក ។ “ស្រោមដៃពណ៌ស”ដែលពាក់នៅដៃខ្មៅរបស់រដ្ឋាភិបាលអាមេរិក គឺមានតែរំលោភបំពានលើប្រជាធិបតេយ្យដ៏ពិតប្រាកដ ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស