ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គលេខាធិការនៃអង្គការសហប្រជាជាតិអំពាវនាវឱ្យធ្វើការស៊ើបអង្កេតដោយឯករាជ្យនិងមានតម្លាភាពចំពោះហេតុការណ៍វាយប្រហារលើអ្នកសារព័ត៌មាននៃស្ថានីយទូរទស្សន៍Al Jazeera
2022-05-12 11:16:49cri
Share with:

នៅយប់ថ្ងៃទី ១១ ខែឧសភាតាមម៉ោងក្នុងតំបន់ លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍តាមរយៈអ្នកនាំពាក្យថា លោកមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះការស្លាប់របស់អ្នកសារព័ត៌មានអាមេរិកនៃស្ថានីយទូរទស្សន៍ Al Jazeera ដោយរងការវាយប្រហារ ។ លោកបានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធធ្វើការស៊ើបអង្កេតដោយឯករាជ្យនិងមានតម្លាភាពចំពោះហេតុការណ៍នេះ ហើយធានាថា នឹងដេញដោលរកការទទួលខុសត្រូវរបស់អ្នកត្រូវទទួលខុសត្រូវ ។ លោកថ្កោលទោសចំពោះរាល់ការវាយប្រហារនិងការសម្លាប់អ្នកកាសែត ហើយគូសបញ្ជាក់ថា អ្នកសារព័ត៌មានមិនត្រូវក្លាយជាគោលដៅនៃអំពើហិង្សាជាដាច់ខាត ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស