ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWang Yiបានជួបពិភក្សាការងារជាមួយលោករដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានតាមប្រព័ន្ធវីដេអូ
2022-05-12 13:18:15cri
Share with:

លោកWang Yi ទីប្រឹក្សាកិច្ចការរដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក Bilawal Bhutto រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានតាមប្រព័ន្ធវីដេអូ។

លោកWang Yi បានថ្លែងថា ភាពជាដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រអាកាសធាតុរវាងចិននិងប៉ាគីស្ថានបានឆ្លងកាត់ការសាកល្បងជាយូរអង្វែង។ ភាគីចិននឹងបន្តគាំទ្រប៉ាគីស្ថានបង្កើនឡើងនូវសមត្ថភាពប្រឆាំងនឹងភេរវកម្ម រីករាយនឹងរួមជាមួយនឹងប៉ាគីស្ថានពួតដៃគ្នាខិតខំប្រឹងប្រែង ដើម្បីវាយបង្រ្កាបទៅលើឧបាយកលទាំងអស់ដែលចង់ប៉ុនប៉ងបំផ្លាញទំនាក់ទំនងចិននិងប៉ាគីស្ថាន។

លោក Bilawal Bhutto បានថ្លែងថា បក្សកាន់អំណាចនិងបក្សប្រឆាំងរបស់ប៉ាគីស្ថានសុទ្ធតែគាំទ្រយ៉ាងម៉ឺងម៉ាត់ដល់មិត្តភាពប៉ាគីស្ថាននិងចិន នេះជាគំនិតឯកភាពគ្នារបស់ប្រជាជនប៉ាគីស្ថាន។ភាគីប៉ាគីស្ថានគាំទ្រយ៉ាងដាច់ខាតចំពោះប្រទេសចិនតែមួយ គាំទ្រយ៉ាងដាច់ខាតចំពោះគោលជំហររបស់ប្រទេសចិននៅក្នុងបញ្ហាតៃវ៉ាន់ Xinjiang  Xizangនិងសមុទ្រខាងត្បូងចិនជាដើម។ប៉ាគីស្ថានគាំទ្រយ៉ាងពេញទំហឹងដល់សេចក្តីផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ពិសេស ការកសាងរបៀងសេដ្ឋកិច្ចប៉ាគីស្ថានចិនទៀតផង៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស