ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ចិនមានឆន្ទៈធ្វើកិច្ចរួមខិតខំប្រឹងប្រែងជាមួយប្រទេសដែលស្រឡាញ់សន្តិភាពនិងស្វែងរកការវិវឌ្ឍរីកចម្រើនដើម្បីធ្វើឱ្យពិភពលោកមានអនាគតដ៏ល្អបវរ
2022-05-12 11:43:55cri
Share with:

     ថ្លែងក្នុងសន្និសីទកាសែតប្រចាំថ្ងៃទី១១ខែឧសភា   លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល។លោកបានថ្លែងថា  ភាគីចិនមានឆន្ទៈធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយប្រទេសដែលស្រឡាញ់សន្តិភាពនិងស្វែងរកការវិវឌ្ឍរីកចម្រើន អនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកល  ដើម្បីបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ   ចាប់ដៃគ្នាឆ្លើយតបបញ្ហាប្រឈម ខិតខំដើម្បីធ្វើឱ្យពិភពលោកមានអនាគតដ៏ល្អប្រសើរ។

       ពេលថ្មីៗនេះ  “ក្រុមមិត្តភក្តិនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល” បានបើកធ្វើកិច្ចប្រជុំជាន់ខ្ពស់តាមប្រព័ន្ធវីដេអូនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។

   លោកZhao Lijian បានឆ្លើយតបសំណួរពាក់ព័ន្ធថា ប្រឈមមុខនឹងបញ្ហាសកលថ្មីគ្រប់បែបយ៉ាង  លោកXi Jinping ប្រធានរដ្ឋចិនបានលើកឡើងជាបន្តបន្ទាប់នូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកល  ដែលជាផែនទីបង្ហាញផ្លូវសម្រាប់គាំពារសន្តិសុខ   និងការអភវឌ្ឍរួម ដើម្បីបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ។  គំនិតផ្តួចផ្តើមដែលលោកXi Jinping  បានលើកឡើងបានធ្វើឱ្យសហគមន៍អន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំងនិងទទួលបានការគាំទ្រយ៉ាងទូលំទូលាយ៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស