ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានពិភពលោក
2022-05-12 11:47:11cri
Share with:

ថ្ងៃទី១១ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារជូនលោក Ferdinand R. Marcos ដើម្បីអបអរសាទរលោកជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីន។

 

ក្រសួងការបរទេសចិនបានថ្លែងថា ៖ ចិនមានឆន្ទៈធ្វើកិច្ចរួមខិតខំប្រឹងប្រែងជាមួយប្រទេសដែលស្រឡាញ់សន្តិភាពនិងស្វែងរកការវិវឌ្ឍរីកចម្រើនដើម្បីធ្វើឱ្យពិភពលោកមានអនាគតដ៏ល្អបវរ។

 

ក្រសួងការបរទេសចិនបានថ្លែងថា បទល្មើសដែលអាមេរិកបានធ្វើនៅតំបន់អាស៊ីអាគ្នេយ៍គឺធ្ងន់ធ្ងរហើយច្រើនរាប់មិនអស់។

 

កុមារចំនួនលើសពី ១៣ លាននាក់នៅអាមេរិកបានឆ្លងជំងឺកូវីដ ១៩។

 

លោក Biden ប្រធានាធិបតីអាមេរិកបានថ្លែងថា  រដ្ឋាភិបាលអាមេរិកកំពុងពិគ្រោះពិភាក្សាអំពីការលុបចោលការបង្កើនពន្ធគយចំពោះប្រទេសចិន។

 

រុស្ស៊ីបានរិះគន់ថាអាមេរិកផ្តល់ជំនួយដល់អ៊ុយក្រែនគឺក្នុងបំណងធ្វើសង្គ្រាមភ្នាក់ងារជាមួយរុស្ស៊ី  បច្ចុប្បន្នរុស្ស៊ីគ្មានផែនការអនុវត្តការដាក់ប្រទេសក្នុងស្ថានភាពសង្គ្រាមទេ ៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស