ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

(ពួកយើងសុទ្ធតែជាអ្នកតាមសុបិន) "អាជីពថ្មី - យុវវ័យថ្មី" Dou Ke អ្នកតាមដានពិភពខាងក្រៅ
2022-05-11 16:01:43cri
Share with:

អ្នកតាមដានទីវាលខាងក្រៅ គឺជាការងារមួយ ដែលសំខាន់គឺ ប្រមូលទិន្នន័យដានសកម្មភាពសត្វព្រៃគ្រប់ប្រភេទនៅខាងក្រៅ និងប្រើប្រាស់ទិន្នន័យនេះនៅក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រពាក់ព័ន្ធជាមួយសត្វ។

Dou Ke គឺជាអ្នកការពារអេកូឡូស៊ីនៅក្នុងឧទ្យានជាតិភ្នំQilian។ ក្រោយពីទទួលបានការបណ្ដុះបណ្ដាល គាត់បានក្លាយជាអ្នកតាមដានទីវាលខាងក្រៅ។ ការងារប្រចាំថ្ងៃរបស់គាត់គឺប្រើកាម៉េរ៉ាអិនហ្វ្រាថតរូបភាព វិភាគទិន្នន័យ។ កាម៉េរ៉ាអិនហ្វ្រាតែងតែដាក់នៅទីតាំងលាក់កំបាំងក្នុងភ្នំ។ ពេលនៅពិនិត្យកាម៉េរ៉ាអិនហ្វ្រាម្ដងៗ Dou Ke ត្រូវផ្លាស់ប្ដូរមធ្យោបាយធ្វើដំណើរជាច្រើនលើក ដោយជិះរថយន្ត ជិះម៉ូតូ និងដើរឡើងលើភ្នំដល់រយៈកំពស់៤០០០ម៉ែត។

ប៉ុន្មានឆ្នាំមកនេះ ដោយប្រទេសចិនខិតខំកាន់តែខ្លាំងឡើងក្នុងការពង្រឹងការការពារបរិស្ថានអេកូឡូស៊ី មានសត្វអភិរក្សថ្នាក់ជាតិកាន់តែច្រើនឡើងៗបានត្រឡប់មកក្នុងក្រសែភ្នែកមនុស្សជាតិឡើងវិញ៕




អ្នកបកប្រែ:邓倩
ប្លុកពិសេស