ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនដាស់តឿនប្រទេសមហាអំណាចឱ្យសន្យាថា មិនធ្វើអនុត្តរភាពនៅ ទីអវកាស
2022-05-11 10:47:05cri
Share with:


ថ្ងៃទី១០ ខែឧសភា លោកLi Songឯកអគ្គរដ្ឋទូតកាត់បន្ថយសព្វាវុធចិនបានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំក្រុមការងារអំពី “ក្រមប្រតិបត្តិកាស្តីពីការទទួលខុសត្រូវទីអវកាស”នៃអង្គការសហប្រជាជាតិដែលរៀបចំធ្វើនៅទីក្រុងហ្សឺណែវ។លោកLi Songបានលើកឡើងថា ទីអវកាសពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយសុវត្ថិភាពនិងសុភមង្គលរបស់មនុស្សជាតិ ពិសេសគឺលក្ខណៈនៃសហគមន៍វាសនារួមរបស់មនុស្សជាតិនៃទីអវកាសគឺលេចធ្លោណាស់។លោកបានអធិប្បាយអំពីមតិយោបល់និងគំនិតផ្តួចផ្តើមរបស់ប្រទេសចិនលើបញ្ហាស្ថានការណ៍សន្តិសុខអវកាសនិងបង្ការការប្រកួតប្រជែងសព្វាវុធនៅទីអវកាសជាដើម ហើយអំពាវនាវឱ្យសហគមន៍អន្តរជាតិខិតខំប្រឹងប្រែងយ៉ាងសកម្មនូវការគាំពាសន្តិសុខអវកាសជាទូទៅ។លោកបានគូសបញ្ជាក់ថា “កត្តាចម្បងនៃការអនុវត្តក្រមប្រតិបត្តិស្តីពីការទទួលខុសត្រូវទីអវកាស”គឺ ប្រទេសមហាអំណាចត្រូវសន្យាមិនធ្វើអនុត្តរភាពនៅទីអវកាស៕


អ្នកបកប្រែ:刘妍
ប្លុកពិសេស