ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អនុប្រធានធនាគារអភិវឌ្ឍន៍ថ្មីនៃប្រទេស BRICS ៖ ការវិនិយោគបៃតងនឹងក្លាយជាកម្លាំងចលករសំខាន់នៃកំណើនរបស់ប្រទេសចិន
2022-05-11 15:45:22cri
Share with:

      លោក Leslie Masdorp អនុប្រធានធនាគារអភិវឌ្ឍន៍ថ្មីនៃប្រទេស BRICS បានថ្លែងនៅប្រទេសស្វីសថា ការវិនិយោគបៃតងនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនឹងក្លាយជាកម្លាំងចលករដ៏សំខាន់នៃកំណើនរបស់ប្រទេសចិននាពេលអនាគត ។

       លោកបានថ្លែងថា តំបន់ភាគច្រើននៅលើពិភពលោកបានរងការខូចខាតដោយសារការរីករាលដាលនៃជំងឺ Covid-19 និងវិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លងក្នុងរយៈពេល ២ ឆ្នាំកន្លងទៅនេះ ប៉ុន្តែសេដ្ឋកិច្ចរបស់ប្រទេសចិនបានដំណើរការយ៉ាងល្អក្នុងឆ្នាំ ២០២០ និង ២០២១ ។ ក្នុងចំណោម កម្លាំងចលករដែលជំរុញសេដ្ឋកិច្ចរបស់ប្រទេសចិនឱ្យឆ្ពោះទៅមុខក្នុងសន្ទុះខ្លាំងដដែល ការអភិវឌ្ឍបៃតងនិងនិរន្តរភាពគឺជាកត្តាគន្លឹះ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស