"សិកខសាលាសិទ្ធិមនុស្សចិនអឺរ៉ុបឆ្នាំ២០២២" បានប្រព្រឹត្តទៅនៅទីក្រុងអ៊ូហានប្រទេសចិន និងទីក្រុងវេណាប្រទេសអូទ្រីស។
កិច្ចពិភាក្សាបានផ្ដោតសំខាន់លើបច្ចេកវិទ្យា និងសិទ្ធិមនុស្ស។ តំណាងការិយាល័យអង្គការសហប្រជាជាតិនៃឧត្ដមស្នងការសិទ្ធិមនុស្ស ព្រមទាំងសិក្ខាកាម បញ្ញវន្តនិងមន្ត្រីចំនួន១០០រូបមកពីប្រទេសចិន អូទ្រីស អង់គ្លេស និងអាល្លឺម៉ង់បានចូលរួមក្នុងកិច្ចពិភាក្សានេះ។
អនុប្រធានសមាគមស្រាវជ្រាវសិទ្ធិមនុស្សចិន លោក Xu Xianming បានលើកឡើងថា ចាប់តាំងពីសមាជបក្សកម្មុយនីស្តចិនលើកទី១៨មក មជ្ឈិមបក្សដែលមានលោក ស៊ី ជីនភីង ជាស្នូល បានចាត់ទុកការគោរព និងធានាលើសិទ្ធិមនុស្ស ធ្វើជាការងារសំខាន់មួយក្នុងអភិបាលកិច្ចជាតិ។ ប្រទេសចិនបានដើរលើមាគ៌ាអភិវឌ្ឍសិទ្ធិមនុស្សមួយដែលឆ្លើយតបតាមសម័យកាល និងត្រឹមត្រូវតាមស្ថានភាពក្នុងប្រទេសចិន។ នេះមិនត្រឹមតែធ្វើឱ្យសិទ្ធិរបស់ប្រជាជនចិនទទួលបានការអភិវឌ្ឍ ដែលពុំធ្លាប់មានពីមុនមកទេ ថែមទាំងចូលរួមយ៉ាងច្រើនក្នុងការជម្រុញកិច្ចការសិទ្ធិមនុស្សលើពិភពលោក និងការជម្រុញអភិបាលកិច្ចសិទ្ធិមនុស្សទូទាំងសកលលោកផងដែរ។ នៅក្នុងដំណើរជម្រុញវឌ្ឍនភាពកិច្ចការសិទ្ធិមនុស្ស ប្រទេសចិនបានជម្រុញជាវិជ្ជមាននូវវឌ្ឍនភាពជាសមភាពរវាងនវានុវត្តន៍បច្ចេកវិទ្យា និងការធានាសិទ្ធិមនុស្ស ខិតខំធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យបច្ចេកវិទ្យា ប្រឹងប្រែងធ្វើឱ្យបច្ចេកវិទ្យាមានប្រយោជន៍កាន់តែច្រើនបន្ថែមទៀតក្នុងការជម្រុញការកសាងសហគមន៍វាសនារួមនៃមនុស្សជាតិ៕