ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ ការបោះឆ្នោតថ្មីបង្កើតអភិបាលថ្មី ហុងកុងឈរនៅចំណុចចាប់ផ្តើមថ្មី
2022-05-11 16:54:56cri
Share with:

  រដ្ឋមន្ត្រីការបរទេសនៃប្រទេសG7 និងតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍ និយាយផ្តេសផ្តាសចំពោះការបោះឆ្នោតជ្រើសរើសអភិបាលអាណត្តិទី៦របស់តំបន់រដ្ឋបាលពិសេសហុងកុង ដែលបានធ្វើឡើងដោយជោគជ័យនៅថ្ងៃទី៨ខែឧសភា  ពួកគេបានមួលបង្កាច់ថា នេះជាការវាយប្រហារពិពិធកម្មចំពោះនយោបាយហុងកុង ហើយបានលើកឡើងពីសេចក្តីថ្លែងការណ៍រួមរវាងចិននិងអង់គ្លេសជាថ្មីម្តងទៀត ដើម្បីមកបង្កររឿង ។ សេចក្តីថ្លែងការណ៍នេះបានលាតត្រដាងនូវមុខមាត់ពិតរបស់ពួកគេដែលជ្រោងទង់ “លទ្ធិប្រជាធិបតេយ្យនិងសេរីភាព  មកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងបំផ្លាញភាពរុងរឿងនិងស្ថិរភាពរបស់ហុងកុង ។

ក្នុងនាមជាការបោះឆ្នោតជ្រើសរើសអភិបាលលើកដំបូងក្រោយពីការអនុវត្តន៍របបបោះឆ្នោតថ្មីរបស់ហុងកុង  ការបោះឆ្នោតជ្រើសរើសអភិបាលអាណត្តិទី៦ គឺស្របតាមច្បាប់និងបទប្បញ្ញត្តិពោលគឺមានយុត្តិធម៌សមធម៌ សុវត្ថិភាពនិងស្អាតស្អំ ។ តាមរបបបោះឆ្នោតថ្មីរបស់ហុងកុង ចំនួនសមាជិកនៃគណៈកម្មាធិការបោះឆ្នោតបានកើនពី១២០០នាក់ឡើងដល់១៥០០នាក់ មជ្ឈដ្ឋានបានពង្រីកធំពី៤ដល់៥ ក្នុងន័យបង្ហាញពីគំនិតខាងនយោបាយកាន់តែច្រើនបែបយ៉ាង។

 បើមើលពីសភាពការណ៍បោះឆ្នោតនៅថ្ងៃទី៨ខែឧសភា អាចឃើញថា ការបោះឆ្នោតលើកនេះបានបំបែកកំណត់ត្រាថ្មីច្រើន ៖ ទីមួយ អត្រាបោះឆ្នោតមាន៩៧.៧៤ភាគរយ មនុស្សដែលបានចូលរួមក្នុងការបោះឆ្នោតគឺមានចំនួនច្រើនបំផុតក្រោយពីហុងកុងវិលត្រឡប់ទៅមាតុប្រទេសចិនវិញ ។ ទីពីរ អត្រាជាប់ឆ្នោតរបស់លោកLi Jiachaoដែលជាប់ឆ្នោតជាអភិបាល មានដល់ទៅ៩៩.១៦ភាគរយ ដែលបានបំបែកកំណត់ត្រាថ្មីនៃអត្រាគាំទ្រអភិបាលអាណត្តិមុនៗទាំងអស់ ។ 

 ប្រការនេះអាចឃើញថា មិនថាដំណើរបោះឆ្នោតក៏ដោយ ឬលទ្ធផលនៃបោះឆ្នោតក៏ដោយ សុទ្ធតែអាចបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសអភិបាលលើកនេះ  គឺជាការបោះឆ្នោតជោគជ័យមួយលើក។ ការបោះឆ្នោតលើកនេះ និងការបោះឆ្នោតគណៈកម្មាធិការបោះឆ្នោត ព្រមនិងការបោះឆ្នោតក្រុមប្រឹក្សានីតិបញ្ញត្តិលើកទី៧ដែលបានធ្វើដោយជោគជ័យពីមុននោះ បានចាក់គ្រឹះមូលដ្ឋានយ៉ាងរឹងមាំដល់ការធានាឱ្យហុងកុងមានភាពរុងរឿងនិងស្ថិរភាពក្នុងរយៈពេលយូរអង្វែង បានបញ្ជាក់ដោយពេញលេញថា របបបោះឆ្នោតថ្មីគឺជារបបល្អដែលសមស្របនឹងគោលការណ៍ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ  និងសភាពការណ៍ជាក់ស្តែងរបស់ហុងកុង គឺជាប្រជាធិបតេយ្យយ៉ាងទូលំទូលាយ ជាក់ស្តែងនិងមានប្រសិទ្ធិភាព ។      ចំណែកសេចក្តីថ្លែងការណ៍រួមរវាងចិននិងអង់គ្លេសដែលអាមេរិកនិងបស្ចឹមប្រទេសតែងតែលើកឡើងនោះ  គោលដៅគឺដោះស្រាយបញ្ហាអង់គ្លេសប្រគល់ហុងកុងទៅឱ្យប្រទេសចិនវិញ មិនមែនដោះស្រាយបញ្ហារបស់ហុងកុង ដូចជាហុងកុងត្រូវអនុវត្តរបបនយោបាយបែបណា ក្នុងនោះក៏បូករួមទាំងរបបបោះឆ្នោតផងដែរ បន្ទាប់ពីហុងកុងបានវិលត្រឡប់ទៅប្រទេសចិនវិញទេ ។  អាមេរិកនិងបស្ចឹមប្រទេសកាន់បដាលទ្ធិប្រជាធិបតេយ្យមកឱ្យប្រទេសចិនប្រព្រឹត្តតាមសេចក្តីថ្លែងការណ៍រួមរវាងចិននិងអង់គ្លេស នេះគឺជាការជិះជាន់តាមទំនើងចិត្តចំពោះច្បាប់អន្តរជាតិនិងក្រមមូលដ្ឋានស្តីពីទំនាក់ទំនងអន្តរជាតិ ក៏ជាការបង្កាច់បង្ខូចដោយចេតនាចំពោះការអនុវត្តន៍ដោយជោគជ័យរបស់ “របបប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ  ជាងនេះទៅទៀតជាការជ្រៀតជ្រែកនិងបំផ្លាញយ៉ាងព្រៃផ្សៃចំពោះការអភិវឌ្ឍនៃប្រជាធិបតេយ្យរបស់ហុងកុងទៀតផង។

ការបោះឆ្នោតថ្មីបង្កើតអភិបាលថ្មី  ហុងកុងឈរនៅចំណុចចាប់ផ្តើមថ្មី ។ មិនថាកម្លាំងមួយចំនួនរបស់អាមេរិកនិងបស្ចឹមប្រទេសខំលាបពណ៌និងវាយប្រហារយ៉ាងណាក៏ដោយ សុទ្ធតែមិនអាចរារាំងដល់និន្នាការប្រវត្តិសាស្ត្រទូទៅដែលហុងកុងនឹងប្រែពីភាពច្របូលច្របល់ទៅជាអភិបាលកិច្ច ពីអភិបាលកិច្ចដល់សម្រេចបាននូវវិបុលភាពនោះទេ ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស