ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបនឹងការដែលអាមេរិកកែ “ឯកសារនៃទំនាក់ទំនងអាមេរិក-តៃវ៉ាន់” ថាជាការលេងឧបាយកលនយោបាយ ដែលជាការយកទុក្ខដាក់ខ្លួនជាមិនខាន
2022-05-11 16:39:53cri
Share with:

      ទាក់ទិននឹងការដែលពេលថ្មីៗនេះគេហទំព័រក្រសួងការបរទេសអាមេរិកបានកែខ្លឹមសារនៃ “ ឯកសារនៃទំនាក់ទំនងអាមេរិក-តៃវ៉ាន់”    លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់នៅថ្ងៃទី១០ ខែឧសភាថា   ប្រវត្តិសាស្ត្រមិនអាចកែប្រែទេ, ការពិតគឺមិនអាចបដិសេធបាន  ហើយក៏មិនអាចមួលបង្កាច់ថាត្រូវជាខុសនោះឡើយ។ 

       លោកបានបន្តថា នៅលើពិភពលោកនេះមានប្រទេសចិនតែមួយ តៃវ៉ាន់ជាចំណែកមួយរបស់ចិនដែលមិនអាចបំបែកបាន   រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិន។ នេះជាគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិនិងជាក្របទំនាក់ទំនងអន្តរជាតិដែលត្រូវទទួលស្គាល់ជាទូទៅ។ ភាគីអាមេរិកត្រូវគោរពការសន្យានយោបាយជាមួយចិនលើបញ្ហាតៃវ៉ាន់ អនុវត្តជាក់លាក់នូវជំហររបស់លោក បៃដិន ប្រធានាធិបតីអាមេរិក   ដែលថាអាមេរិកមិនគាំទ្រ “តៃវ៉ាន់ឯករាជ្យ”   ឈប់លេងឧបាយកលនយោបាយដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេសទៀត៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស