ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ប្ដេជ្ញាប្រឆាំងប្រទេស និងស្ថាប័នលោកខាងលិចមួយចំនួន ដែលលាបពណ៌លើការបោះឆ្នោតជ្រើសរើសអភិបាលតំបន់រដ្ឋបាលពិសេសហុងកុង
2022-05-11 15:59:49cri
Share with:

      ចំពោះសេចក្ដីប្រកាសថ្ងៃទី៩ របស់រដ្ឋមន្ត្រីការប្រទេសក្រុមប្រទេសG7 ព្រមទាំងរដ្ឋមន្ត្រីការបរទេស និងតំណាងជាន់ខ្ពស់នយោបាយសន្តិសុខនៃសហភាពអឺរ៉ុប ទាក់ទងជាមួយហុងកុង អ្នកនាំក្រសួងការបរទេសចិន លោក Zhao Lijian នៅថ្ងៃទី១០ បានលើកឡើងថា ប្រទេស និងស្ថាប័នខាងលិចមួយចំនួនបានលាបពណ៌លើការបោះឆ្នោតជ្រើសរើសអភិបាលតំបន់រដ្ឋបាលពិសេសហុងកុង ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចការផ្ទៃក្នុងប្រទេសចិន ភាគីចិនបង្ហាញជំហរប្រឆាំង និងថ្កោលទោសយ៉ាងខ្លាំង។

       លោក Zhao Lijian បាននិយាយថា ការបោះឆ្នោតជ្រើសរើសអភិបាលអាណត្តិទី៦ នៃតំបន់រដ្ឋបាលពិសេសហុងកុង ដែលទើបបានបញ្ចប់ គឺជាការអនុវត្តយ៉ាងជោគជ័យមួយទៀតនៃគោលការណ៍បោះឆ្នោតថ្មីក្នុងតំបន់រដ្ឋបាលពិសេសហុងកុង ដែលប្រព្រឹត្តទៅត្រឹមត្រូវតាមច្បាប់ ប្រកបដោយយុត្តិធម៌ និងសមភាព។ លទ្ធផលបោះឆ្នោតត្រឹមត្រូវតាមឆន្ទៈប្រជាជន បង្ហាញឱ្យឃើញពីស្មារតីប្រជាធិបតេយ្យពិតប្រាកដ។ ហុងកុង គឺជាហុងកុងរបស់ចិន ពុំមានកម្លាំងខាងក្រៅណាមួយមានសិទ្ធិជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសចិនបានឡើយ៕


 

អ្នកបកប្រែ:邓倩
ប្លុកពិសេស