ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

“ក្រុមមិត្តភក្តិនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជាសកល” បានធ្វើកិច្ចប្រជុំជាន់ខ្ពស់តាមប្រព័ន្ធវីដេអូ
2022-05-11 16:03:31cri
Share with:

       កិច្ចប្រជុំជាន់ខ្ពស់នៃ“ក្រុមមិត្តភក្តិនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល” បានធ្វើតាមប្រព័ន្ធវីដេអូនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃទី៩ ខែឧសភា  ។ ឥស្សរជនចូលរួមកិច្ចប្រជុំបានយល់ឃើញថា  ការពិគ្រោះពិភាក្សាអំពីការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍជាសកល នឹងជំរុញឱ្យសហគមន៍អន្តរជាតិផ្តោតលើការស្តារនិងអភិវឌ្ឍឡើងវិញ ក៏ដូចជាបង្កើនការអនុវត្តរបៀបវារៈស្តីពីការអភិវឌ្ឍជានិរន្តរភាពឆ្នាំ២០៣០ នៃអង្គការសហប្រជាជាតិផងដែរ។  សូមកោតសរសើរចំពោះភាគីចិនដែលបានដើរតួនាទីនាំមុខក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ជានិរន្តរភាព បណ្តាភាគីគាំទ្រយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដើម្បីជំរុញការអភិវឌ្ឍរបស់ពិភពលោក។

      គួរបញ្ជាក់ថា   តំណាងចំនួនជាង១៥០រូបមកពីប្រទេសជាង៦០បានចូលរួមកិច្ចប្រជុំលើកនេះ។ ចំណែកលោកអគ្គលេខាធិការរងទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនិងសង្គមស៊ីវិលនៃអ.ស.ប.    ព្រមទាំងអ្នកទទួលខុសត្រូវកម្មវិធីមួយចំនួនរបស់អ.ស.ប. ដូចជាអង្គការUNDP មូលនិធិអ.ស.ប.សម្រាប់កុមារ កម្មវិធីអ.ស.ប.សម្រាប់ស្ត្រី  និងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មជាដើមបានថ្លែងសុន្ទរកថា៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស