ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖មិនយល់ព្រមឱ្យតំបន់តៃវ៉ាន់ចូលរួមមហាសន្និបាតនៃអង្គការសុខភាពពិភពលោកឆ្នាំនេះទេ
2022-05-10 14:13:02cri
Share with:

ថ្ងៃទី៩ ខែឧសភា លោកZhao Lijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា ភាគីចិនមិនអាចយល់ព្រមឱ្យតំបន់តៃវ៉ាន់ចូលរួមមហាសន្និបាតនៃអង្គការសុខភាពពិភពលោកឆ្នាំ២០២២នេះទេ។

តាមការផ្សាយដំណឹងបានឱ្យដឹងថា មហាសន្និបាតនៃអង្គការសុខភាពពិភពលោកនឹងរៀបចំធ្វើនៅខែឧសភា ឆ្នាំ២០២២នេះ អ្នកទទួលខុសត្រូវនៃស្ថាប័នកិច្ចការទូតតៃវ៉ាន់បានថ្លែងនាពេលថ្មីៗនេះថា វាពិបាកណាស់ដែលតៃវ៉ាន់ចង់ទទួលបានសេចក្តីអញ្ជើញពីមហាសន្និបាតអង្គការសុខភាពពិភពលោក តែតៃវ៉ាន់នឹងបន្តធ្វើកិច្ចខិតខំប្រឹងប្រែងទៀត។

ពេលឆ្លើយតបសំណួរពាក់ព័ន្ធ លោកZhao Lijianបានថ្លែងថា បញ្ហាដែលតំបន់តៃវ៉ាន់របស់ប្រទេសចិនចូលរួមសកម្មភាពរបស់អង្គការអន្តរជាតិ រួមមានសកម្មភាពរបស់អង្គការសុខភាពពិភពលោកជាដើម គឺចាំបាច់ត្រូវអនុលោមតាមគោលការណ៍ចិនតែមួយ៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស