ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖អ្នកនយោបាយអង់គ្លេសដែលនៅតែរស់ក្នុងសុបិន“ចក្រពត្តិដែលព្រះអាទិត្យមិនលិច”គួរតែភ្ញាក់ឡើងហើយ!
2022-05-10 11:54:21cri
Share with:


កាលពីថ្ងៃទី៧ខែឧសភា តាមម៉ោងក្នុងតំបន់ លទ្ធផលនៃការបោះឆ្នោតនៅតំបន់អៀរឡង់ខាងជើងរបស់អង់គ្លេសបានប្រកាសចេញមកហើយ ។ បក្ស Sinn Fin ដែលផ្តើមគំនិតឱ្យតំបន់អៀរឡង់ខាងជើង ដកខ្លួនចេញពីអង់គ្លេសទទួលបានអាសនៈច្រើនបំផុត ហើយក្លាយជាគណបក្សនយោបាយជនជាតិនិយមទីមួយដែលគ្រប់គ្រងសភាអៀរឡង់ខាងជើងក្នុងរយៈពេល១០១ឆ្នាំកន្លងមក ។

បញ្ហាតំបន់អៀរឡង់ខាងជើងជាបញ្ហាប្រវត្តិសាស្ត្រដ៏ស្មុគ្រស្មាញដែលបន្សល់ទុកពីគោលនយោបាយអាណានិគមនិយមរបស់អង់គ្លេស ក្នុងនោះក៏មានកត្តាប្រយុទ្ធរវាងសាសនាដែលធ្លាប់បណ្តាលឱ្យកើតមានការប៉ះទង្គិចរយៈពេលយូរផងដែរ ។

បន្ទាប់ពីអង់គ្លេសរៀបចំធ្វើការបោះឆ្នោត ដកខ្លួនចេញពីសហភាពអឺរ៉ុបកាលពីឆ្នាំ២០១៦ តំបន់អៀរឡង់ខាងជើងបានក្លាយជាចំណុចក្តៅនៃវិវាទពាណិជ្ជកម្មរវាងអង់គ្លេសនិងអឺរ៉ុប ។ តាមកិច្ចព្រមព្រៀងស្តីពី ការដកខ្លួនចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេស តំបន់អៀរឡង់ខាងជើងស្ថិតក្នុងទីផ្សារអឺរ៉ុបតែមួយនិងសម្ព័ន្ធពន្ធគយសហភាពអឺរ៉ុប ដើម្បីបង្ការលេចចេញ ព្រំដែនរឹងលើកោះអៀរឡង់ ។ ប៉ុន្តែការចាត់ចែងបែបនេះបណ្តាលឱ្យទំនាស់រវាងបក្សពួកដែលមានទំនាក់ទំនងជិតស្និទ្ធនឹងអង់គ្លេសនិងបក្សពួកឯករាជ្យនៅតំបន់អៀរឡង់ខាងជើងមានភាពកាន់តែធ្ងន់ធ្ងរ ។

តាមការវិភាគនៃទីភ្នាក់ងារសារព័ត៌មាន Reuters ឱ្យដឹងថា ពិតមែនតែបក្ស Sinn Fin ទទួលជ័យជម្នះក្នុងការបោះឆ្នោតមិនអាចបណ្តាលឱ្យតំបន់អៀរឡង់ខាងជើងរៀបចំធ្វើការបោះឆ្នោតសកលអំពីការដកខ្លួនចេញពីអង់គ្លេសក្នុងរយៈពេលដ៏ខ្លីនោះក៏ដោយ ក៏ប៉ុន្តែវាមានអត្ថន័យខ្លាំងណាស់ ពោលគឺនេះជាសញ្ញាកត់សម្គាល់ថា ឋានៈដឹកនាំនៅតំបន់អៀរឡង់ខាងជើងអស់រយៈពេល១សតវត្សរ៍របស់បក្សដែលមានទំនាក់ទំនងជិតស្និទ្ធនឹងអង់គ្លេសត្រូវបានបញ្ចប់។

បើនិយាយចំពោះរដ្ឋាភិបាលអង់គ្លេស ការផ្លាស់ប្តូរនៃស្ថានភាពនយោបាយតំបន់អៀរឡង់ខាងជើងគឺជាចំណែកតូចមួយក្នុងបញ្ហាប្រឈមជាច្រើននាពេលបច្ចុប្បន្ន ។ ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩មក គោលនយោបាយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដ៏អសកម្មនិងមិនសូវមានប្រសិទ្ធភាពរបស់រដ្ឋាភិបាលអង់គ្លេសបានបណ្តាលឱ្យស្ថានការណ៍ជំងឺកូវីដ១៩មានសភាពកាន់តែធ្ងន់ធ្ងរទៅ ពោលគឺ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩សរុបនៅអង់គ្លេសជិត១សែន៨ម៉ឺននាក់ ។ ក្រៅពីនេះ ដោយសាររងផលប៉ះពាល់ដូចជាជំងឺកូវីដ១៩ បញ្ហាខាងខ្សែសង្វាក់ផ្គត់ផ្គង់និងកម្លាំងពលកម្មដែលនាំមកដោយសារ ការដកខ្លួនចេញពីសហភាពអឺរ៉ុប ព្រមទាំងការកើនឡើងនៃតម្លៃថាមពលជាដើម ធនាគារអង់គ្លេសបានចេញផ្សាយការព្រមានកាលពីថ្ងៃទី៥ខែឧសភាថា សេដ្ឋកិច្ចអង់គ្លេសប្រហែលនឹងអន់ថយនៅឆ្នាំក្រោយ ។

ប្រឈមមុខនឹងបញ្ហាលេចចេញឥតឈប់ឈរទាំងក្នុងនិងក្រៅប្រទេស អ្នកកាន់អំណាចរបស់អង់គ្លេសមិនបានគិតពិចារណាពីការរកមធ្យោបាយដោះស្រាយបញ្ហាទេ ផ្ទុយទៅវិញបែរជាប៉ុនប៉ងផ្ទេរទំនាស់ផ្ទៃក្នុងតាមរយៈការបង្ហាញសាច់ដុំចំពោះបរទេសជាញឹកញយ ។ ចាប់ពីសហការជាមួយអាមេរិកអនុវត្តអ្វីដែលហៅថា យុទ្ធសាស្ត្រតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងឃោសនាបំប៉ោងការវាតទីលើទូទាំងពិភពលោករបស់អង្គការណាតូ ដល់ធ្វើតាមតែសហរដ្ឋអាមេរិកក្នុងបញ្ហាការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែននិងបង្កើនការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីឥតឈប់ឈរ រហូតដល់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនដោយយកបញ្ហាតំបន់ហុងកុង ភូមិភាគស្វយ័តស៊ីនជាំងនិងតំបន់ចិនតៃវ៉ាន់ជាដើមធ្វើជាលេស អ្នកនយោបាយអង់គ្លេសមួយចំនួនប៉ុនប៉ងបង្កើតរូបភាព សកលលោករបស់អង់គ្លេស ដើម្បីលាក់បាំងអសមត្ថភាពនិងបរាជ័យរបស់ខ្លួនក្នុងអភិបាលកិច្ចផ្ទៃក្នុងរបស់ប្រទេសអង់គ្លេស ។

គិតមកទល់បច្ចុប្បន្ននេះ អ្នកនយោបាយអង់គ្លេសមួយចំនួនប្រហែលនៅតែរស់ក្នុងសុបិន“ចក្រពត្តិដែលព្រះអាទិត្យមិនលិចដដែល ។ ប្រឈមមុខនឹងស្ថានភាពលំបាកទាំងក្នុងនិងក្រៅប្រទេស អ្នកនយោបាយអង់គ្លេសគួរតែឆាប់ភ្ញាក់រលឹកឡើង ដើម្បីយកចិត្តទុកដាក់ដល់ការដោះស្រាយបញ្ហារបស់ខ្លួនឱ្យបានល្អ !

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស