ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping៖ ទំនាក់ទំនងចិន-អាល្លឺម៉ង់បានអភិវឌ្ឍដោយរឹងមាំនិងមានស្ថិរភាព វានឹងរួមចំណែកសំខាន់សម្រាប់សុខសន្តិភាពសកល
2022-05-10 11:08:50cri
Share with:

      រសៀលថ្ងៃទី ៩ ខែឧសភា លោកXi Jinpingប្រធានរដ្ឋចិនបានជួបពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយលោក Olaf Scholzនាយករដ្ឋមន្ត្រីអាល្លឺម៉ង់។ 

      ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា មនុស្សជាតិនៅមិនទាន់ដើរចេញផុតពីស្រមោលខ្មៅនៃការរីករាលដាលនៃជំងឺកូវីដ ១៩ នោះទេ ការស្តារសេដ្ឋកិច្ចសកលឡើងវិញនៅតែមានភាពទន់ខ្សោយដដែល ទំនាស់ផ្នែកភូមិសាស្រ្តនយោបាយនិងផ្នែកសន្តិសុខកាន់តែលេចធ្លោ។ សន្តិសុខសកលនិងការអភិវឌ្ឍកំពុងប្រឈមបញ្ហាលំបាកនិងបញ្ហាប្រឈមកាន់តែច្រើនឡើងៗ ដែលត្រូវការជាបន្ទាន់នូវការបំពេញបន្ថែមភាពប្រាកដប្រជានិងស្ថិរភាពកាន់តែច្រើនសម្រាប់យុគសម័យដែលមានភាពរង្គោះរង្គើនិងមានការផ្លាស់ប្តូរខ្លាំងបែបនេះ។ ចិននិងអាល្លឺម៉ង់សុទ្ធតែជាប្រទេសធំដែលប្រកបដោយកម្លាំងឥទ្ធិពលសំខាន់ ទំនាក់ទំនងរវាងចិននិងអាល្លឺម៉ង់នៅពេលនេះត្រូវការជាពិសេសនូវការរក្សាការអភិវឌ្ឍដោយរឹងមាំនិងមានស្ថិរភាព ព្រោះវាមិនត្រឹមតែមានអំណោយផលដល់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងនឹងរួមចំណែកសំខាន់សម្រាប់សុខសន្តិភាពសកលទៀតផង៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស