«ពួកយើងជាសមុទ្រផ្កានាខែឧសភា ឱបប្រសោបយុគសម័យដោយយុវភាព» -- ទំនុកចម្រៀងមួយម៉ាត់នេះតំណាងដល់សម្ព័ន្ធយុវជនចិន ដែលមានគម្រប់ខួប១០០ឆ្នាំនៅថ្ងៃទី១០ខែឧសភានេះ។ ថ្លែងក្នុងមហាសន្និបាតអបអរសាទរ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងដោយមនោសញ្ចេតនាថា យុវជនដូចដើមឈើតូចដែលកំពុងរីកលូតលាស់ ទីបំផុតនឹងខ្ពស់ទល់ផ្ទៃមេឃ។
«តើអ្វីជាយុវជនគំរូ? គឺប្រកាន់ខ្ជាប់គំនិតតស៊ូជានិច្ច។ »
តើយុវភាពមានន័យដូចម្តេច ? យុវភាពគឺស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះអរិយធម៌ជាតិដ៏ត្រចះត្រចង់ ចំពោះបូរាណភាពទឹកដី និងចំពោះប្រជាជនដ៏ឧស្សាហ៍ព្យាយាម អង់អាចក្លាហាន ៕