ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ល្បិចរបស់កម្លាំងខាងក្រៅដែលប៉ុនប៉ងចង់ជ្រៀតជ្រែករឿងហុងកុងទៅមិនរួចទេ!
2022-05-10 12:34:54cri
Share with:

ចំពោះការដែលសហភាពអឺរ៉ុបចេញសេចក្តីថ្លែងការណ៍លាបពណ៌លើការបោះឆ្នោតជ្រើសរើសអភិបាលតំបន់រដ្ឋបាលពិសេសហុងកុង លោកZhao Lijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបនៅក្នុងសន្និសីទការសែតជាប្រចាំថ្ងៃទី៩ខែឧសភាដែលមានអ្នកការសែតលើកឡើងបញ្ហានេះថា ល្បិចរបស់កម្លាំងខាងក្រៅ ដូចជាសហភាពអឺរ៉ុបជាដើមដែលប៉ុនប៉ងវជ្រៀតជ្រែករឿងហុងកុងគឺទៅមិនរួចឡើយ!

លោកបានថ្លែងថា យើងជឿជាក់ថា អភិបាលអាណត្តិថ្មីរបស់រដ្ឋបាលពិសេសហុងកុងនឹងដឹកនាំរដ្ឋបាលថ្មី ព្រមទាំងឥស្សរជនគ្រប់មជ្ឃដ្ឋាន រួមគ្នាបង្កើតសភាពការណ៍ថ្មីមួយដែលធ្វើឱ្យហុងកុងមានអភិបាលកិច្ចល្អប្រសើរជាមិនខាន។លោកបានគូសបញ្ជាក់ថា ក្នុងពេលដែលច្បាប់បោះឆ្នោតថ្មីរបស់ហុងកុងកំពុងចាក់ឫសជាទូទៅនិងប្រជាធិបតេយ្យអភិវឌ្ឍដោយមានភាពប្រសើរ កម្លាំងខាងក្រៅក្នុងនោះរួមមានសហភាពអឺរ៉ុបជាដើមក៏ទ្រាំមិនបាន ដោយចេញមុខមកហើយឆ្ការដៃឆ្ការជើង និងលាបពណ៌ដល់ដំណើរការ និងលទ្ធផលក្នុងការបោះឆ្នោតលើកនេះ។នេះបានបង្ហាញយ៉ាងជាក់លាក់ថា ពួកនេះយកលេសប្រជាធិបតេយ្យនិងសេរីភាពមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងបំផ្លាញស្ថិរភាពនិងវិបុលភាពរបស់ហុងកុង។

លោកZhao Lijiaបានថ្លែងថា ហុងកុងជារដ្ឋបាលពិសេសរបស់ប្រទេសចិន ហុងកុងបោះឆ្នោតយ៉ាងម៉េច នរណាជាប់ឆ្នោតជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន កម្លាំងខាងក្រៅគ្មានសិទ្ធិនិយាយពីនេះពីនោះទេ!

អ្នកបកប្រែ:邓倩
ប្លុកពិសេស