ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingប្រធានរដ្ឋចិនលើកឡើងពីក្តីសង្ឃឹម៤ចំណុចចំពោះសម្ព័ន្ធយុវជន កុម្មុយនិស្តនិយមចិន
2022-05-10 15:22:27cri
Share with:

ថ្ងៃទី១០ ខែឧសភា នៅក្នុងមហាសន្និបាតអបអរសាទរខួប១០០ឆ្នាំនៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិន លោកXi Jinpingប្រធានរដ្ឋចិនបានថ្លែងថា នៅក្នុងដំណើរការថ្មី តើរៀបធ្វើយ៉ាងម៉េចទើបអាចឱ្យយុវជនសាមគ្គីគ្នា និងបំផុសគ្នា ដើម្បីខិតខំតស៊ូសម្រាប់សម្រេចសុបិនចិនស្តីពីការសម្រេចគោលដៅ១០០ឆ្នាំទី២ និងការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ វាជាបញ្ហាធំសំខាន់ដែលចលនាយុវជននិងការងារយុវជនចិនក្នុងយុគសម័យថ្មីចាំបាច់ត្រូវឆ្លើយតប។

លោកXi Jinpingបានលើកឡើងពីក្តីសង្ឃឹម៤ចំណុចចំពោះសម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិន ទី១ ប្រកាន់ខ្ជាប់ការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បក្សកុម្មុយនិស្តចិន ក្លាយទៅជាសាលានយោបាយដែលណែនាំគំនិតរបស់យុវជនចិនឱ្យវិវឌ្ឍរីកចម្រើនជាប់ជានិច្ច។ទី២ ទទួលបន្ទុកដោយម្ចាស់ការ ក្លាយទៅជាកម្លាំងឈានមុខដែលរៀបចំឱ្យយុវជនចិនខិតខំតស៊ូជារៀងរហូត។ទី៣ យកចិត្តទុកដាក់ដល់យុវជនចិន ក្លាយទៅជាចំណងនិងស្ពានដ៏រឹងមាំបំផុតសម្រាប់បក្សកុម្មុយនិស្តចិនប្រាស្រ័យទាក់ទងជាមួយយុវជន។ទី៤ ហ៊ានធ្វើបដិវត្តន៍ខ្លួន ធ្វើជាអង្គការឆ្នើមដែលអនុវត្តតាមការណែនាំរបស់បក្សកុម្មុយនិស្តចិនក្នុងយុគសម័យថ្មីជាប់ជានិច្ច៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស