ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិនបានប្រារព្ធឡើងយ៉ាងមហោឡារិក លោកXi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ
2022-05-10 11:26:52cri
Share with:

      មហាសន្និបាតអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិនបានប្រារព្ធឡើងយ៉ាងមហោឡារិកនៅព្រឹកថ្ងៃទី ១០ ខែឧសភា លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមមហាសន្និបាត ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។

      កាលពីខែកក្កដាឆ្នាំ ១៩២១ តំណាងចំនួន ១៣ រូបដែលមានអាយុគិតជាមធ្យមត្រឹមតែ ២៨ ឆ្នាំបានចូលរួមសមាជកបក្សកុម្មុយនិស្តចិនលើកទីមួយ ដែលបានប្រកាសពីការចាប់បដិសន្ធិនៃបក្សកុម្មុយនិស្តចិនដែលជាព្រឹត្តិការណ៍ដ៏ធំក្នុងប្រវត្តិសាស្ត្រ និងបានចាប់ផ្តើមសករាជថ្មីនៃការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ។ ក្រោមការដឹកនាំរបស់ បក្សកុម្មុយនិស្តចិន សម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិនបានបង្កើតឡើងកាលពីឆ្នាំ ១៩២២ ចលនាយុវជនចិនបានបើកទំព័រថ្មីនៃប្រវត្តិសាស្រ្ត។ បើតាមសៀវភៅស«យុវជនចិនក្នុង យុគសម័យថ្មី»ដែលប្រកាសនាពេលថ្មីៗនេះ គិតមកទល់ដំណាច់ឆ្នាំ ២០២១ ចំនួនសរុបនៃសមាជិកសម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិនបានកើនឡើងដល់ ៧៣៧១.៥ ម៉ឺននាក់៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស