ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋ​ចិនថ្លែងអំពីចំណងមិត្តភាពរវាងចិននិងរ៉េខាងត្បូង ៖ ជាអ្នកជិតខាងអចិន្ត្រៃយ៍ដែលមិនអាចផ្លាស់ប្តូរបាននិងជាដៃគូសហប្រតិបត្តិការដែលមិនអាចបំបែកបាន
2022-05-10 11:36:55cri
Share with:

តបតាមការអញ្ជើញរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង លោក Wang Qishan តំណាងពិសេសរបស់លោក Xi Jinping ប្រធានរដ្ឋចិននិងជាអនុប្រធានរដ្ឋចិនបានដឹកនាំគណៈប្រតិភូទៅកាន់កូរ៉េខាងត្បូង ដើម្បីចូលរួមពិធីចូលកាន់មុខតំណែងរបស់លោក Yin Xiyue ប្រធានាធិបតីកូរ៉េខាងត្បូដែលប្រារពន្ធធ្វើនៅក្រុងសេអ៊ូលកាលពីថ្ងៃទី ១០ ខែ ឧសភា ។ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Yin Xiyue ប្រធានាធិបតីជាប់ឆ្នោតរបស់កូរ៉េខាងត្បូងកាលពីចុងខែមីនាកន្លងទៅ លោក Xi Jinping បានប្រើពាក្យបៀបទំនាក់ទំនងរវាងចិននិងកូរ៉េខាងត្បូងថា ជា"អ្នកជិតខាងអចិន្ត្រៃយ៍ដែលមិនអាចផ្លាស់ប្តូរបាន"និងជា"ដៃគូដែលមិនអាចបំបែកបាន" សង្ឃឹមថា ភាគីទាំងពីរនឹងចាត់ទុកការបង្កើតទំនាក់ទំនងការទូត ៣០ ឆ្នាំជាកាលានុវត្តភាពមួយ គោរពគ្នាទៅវិញទៅមក បង្កើនទំនុកចិត្តនយោបាយទៅវិញទៅមក បង្កើនទំនាក់ទំនងមិត្តភាពរវាងប្រជាជននិងប្រជាជន ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងចិននិងកូរ៉េខាងត្បូងមានការអភិវឌ្ឍកាន់តែយូរអង្វែងនិងកាន់តែរឹងមាំ ៕ 

អ្នកបកប្រែ:王幸
ប្លុកពិសេស