ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិននិងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនរួមគ្នាប្រគល់សម្ភារៈជាជំនួយមនុស្សធម៌ដល់អាហ្វហ្កានីស្ថាន
2022-05-10 12:32:03cri
Share with:

      ថ្ងៃទី៩ ខែឧសភា  ពិធីប្រគល់សម្ភារៈជំនួយមនុស្សធម៌ដល់អាហ្វហ្កានីស្ថានរបស់មូលនិធិផ្តល់ជំនួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍របស់ប្រទេសចិននិងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR) បានប្រារព្ធធ្វើនៅទីក្រុងកាប៊ុល រដ្ឋធានីអាហ្វហ្កានីស្ថាន។

      លោក Hu Guoaiទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំអាហ្វហ្កានីស្ថានបានថ្លែងថា  ចិននិងអាហ្វហ្កានីស្ថានជាប្រទេសជិតខាងល្អ មានព្រំដែនជាប់គ្នានិងមានប្រវត្តិសាស្ត្រផ្លាស់ប្តូរគ្នារាប់ពាន់ឆ្នាំមកហើយ ភាគីចិនបានយកចិត្តទុកដាក់នឹងភាពលំបាកក្នុងជីវភាពរស់នៅរបស់ប្រជាជនអាហ្វហ្កានីស្ថាន បានផ្តល់ជំនួយមនុស្សធម៌ជាបន្តបន្ទាប់ដូចជាស្បៀងអាហារ  សម្លៀកបំពាក់  វ៉ាក់សាំងនិងឱសថជាដើម។ ការប្រគល់សម្ភារៈលើកនេះផ្តល់ជូនដោយកម្មវិធីគាំទ្រជាសម្ភារៈសង្គ្រោះបន្ទាន់និងការអប់រំជូនចំពោះក្រុមងាយរងគ្រោះនៅអាហ្វហ្កានីស្ថានរបស់មូលនិធិផ្តល់ជំនួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍និងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR) ។  បច្ចុប្បន្នបានចែកជូនដល់ប្រជាជនអាហ្វហ្កានីស្ថានដែលមានតម្រូវការចំពោះសម្ភារៈទាំងនេះខ្លាំងបំផុត។   ជឿថាជាជំនួយទាំងនេះនឹងជួយដល់ប្រជាជនអាហ្វហ្កានីស្ថានយ៉ាងពិតប្រាកដ។

      តំណាងភាគីទទួលជំនួយ និងអ្នកទទួលខុសត្រូវកិច្ចការអប់រំក្រុងកាប៊ុលបានថ្លែងអំណរគុណដល់ភាគីចិនដែលបានផ្តល់ជំនួយដល់អាហ្វហ្កានីស្ថានអស់កាលជាយូរមក៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស