ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការបាញ់បង្ហោះយានអវកាសដឹកទំនិញ Tianzhou-4 ទទួលបានជោគជ័យ
2022-05-10 11:32:29cri
Share with:


        តាមព័ត៌មាននៃការិយាល័យវិស្វកម្មអវកាសដឹកមនុស្សរបស់ចិនបានឱ្យដឹងថា   នៅវេលាម៉ោង ១និង៥៦ នាទី ថ្ងៃទី១០ ខែឧសភាឆ្នាំ២០២២តាមម៉ោងប៉េកាំង រ៉ុក្កែតដឹកជញ្ជូនLong March-7 Y5 បានបញ្ជូនយានអវកាសដឹកទំនិញ Tianzhou-4 ចេញពីទីលានបាញ់បង្ហោះយានអវកាស Wenchang ប្រទេសចិន។   ១០នាទីក្រោយមក  យានអវកាសបានបំបែកចេញពីរ៉ុក្កែតដោយជោគជ័យ ហើយបានចូលទៅគន្លងតារាវិថីតាមការកំណត់   នៅវេលាម៉ោង ២ និង ២៣ នាទី  បន្ទះស្រូបថាមពលសូឡានៃយានអវកាសបានចាប់ដំណើរការ ដោយរលូន  ដែលមានន័យថា   ការបាញ់បង្ហោះទទួលបានជោគជ័យ។នៅវេលាម៉ោង ៨ និង ៥៤ នាទី  យានអវកាសដឹកទំនិញ Tianzhou-4 បានតភ្ជាប់ជាមួយបន្ទប់ស្នូលនៃស្ថានីយ៍អវកាសចិនដែលកំពុងដំណើរការក្នុងគន្លងតារាវិថីដោយជោគជ័យ៕

 


អ្នកបកប្រែ:邓倩
ប្លុកពិសេស