ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីស៊ីរីបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់
2022-05-09 21:37:44cri
Share with:

ថ្ងៃទី៨ខែឧសភា លោកBashar al-Assadបានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់ បានជួបពិភាក្សាជាមួយលោក Ayatollah Sayyed Ali Khamenei ដែលជាមេដឹកនាំកំពូលអ៊ីរ៉ង់។

បើតាមទីភ្នាក់ងារព័ត៌មានIRNAអ៊ីរ៉ង់បានឱ្យដឹងថា ពេលជំនួប លោក Ali Khameneiមេដឹកនាំកំពូលអ៊ីរ៉ង់បានមានប្រសាសន៍ថា សង្ឃឹមថាស៊ីរីអាចទទួលភាពជោគជ័យកាន់តែធំនៅក្នុងដំណើរការកសាងស្ដារប្រទេសឡើងវិញបន្ទាប់ពីសង្រ្គាម ហើយក៏បានអំពាវនាវឱ្យរដ្ឋាភិបាលស៊ីរីបង្កើនទំនាក់ទំនងគ្នារវាងប្រទេសទាំងពីរ។

លោកBashar al-Assadបានសម្តែងការអរគុណចំពោះការគាំទ្ររបស់ប្រជាជន និងរដ្ឋាភិបាលអ៊ីរ៉ង់ចំពោះស៊ីរី។លោកថា ស៊ីរីរីករាយចិត្តសហការជាមួយអ៊ីរ៉ងនៅខាងវិស័យសន្តិសុខ នយោបាយនិងសេដ្ឋកិច្ច៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស