ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយសំណួរបស់អ្នកសារព័ត៌មានអំពីឧបទ្ទវហេតុបំផ្ទុះដែលកើតឡើងនៅអូតែលមួយនៅគុយបា
2022-05-09 16:24:08cri
Share with:

      ថ្ងៃទី ៧ ខែឧសភា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួរបស់អ្នកសារព័ត៌មានអំពីឧបទ្ទវហេតុបំផ្ទុះដែលកើតឡើងនៅអូតែលមួយនៅប្រទេសគុយបា។

      មានអ្នកសារព័ត៌មានសួរថា តាមដំណឹងបានឱ្យដឹងថា នៅថ្ងៃទី ៦ ខែឧសភាតាមម៉ោងក្នុងតំបន់ ការបំផ្ទុះបានកើតឡើងនៅអូតែលមួយស្ថិតនៅក្រុងហាវ៉ាណារដ្ឋធានីគុយបាដោយសារធ្លាយឧស្ម័នធម្មជាតិ បណ្តាលឱ្យមានមនុស្សស្លាប់រងនិងរបួសនិងខូចខាតទ្រព្យសម្បត្តិ។ តើភាគីចិនមានការវាយតម្លៃយ៉ាងណាចំពោះឧបទ្ទវហេតុនេះ?

      លោក Zhao Lijian បានឆ្លើយតបថា ចិននិងគុយបាជាសមមិត្តល្អ មិត្តភក្តិល្អ បងប្អូនល្អដែលមានចំណងមិត្តភាពប្រពៃណីដ៏ជ្រាលជ្រៅ។ ភាគីចិនសូមសម្តែងមរណទុក្ខយ៉ាងក្រៀមក្រំចំពោះជនរងគ្រោះដែលស្លាប់ និងសម្តែងការសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលចំពោះគ្រួសារជនរងគ្រោះនិងបុគ្គលរងរបួស។ ក្នុងគ្រាដ៏ឈឺចាប់នេះ រដ្ឋាភិបាលចិននិងប្រជាជនចិនឈរ នៅជាមួយរដ្ឋាភិបាលគុយបានិងប្រជាជនគុយបាយ៉ាងរឹងមាំបីដូចជាបងប្អូន៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស