ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ហេតុការណ៍បំផ្ទុះនៅសណ្ឋាគារមួយនៅក្រុង Havana ប្រទេសគុយបាបានបណ្តាលឱ្យមនុស្សចំនួន៣០ នាក់ស្លាប់បាត់បង់ជីវិត
2022-05-09 10:38:53cri
Share with:

តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានបរទេសបានឱ្យដឹងថា សណ្ឋាគារប្រណីតមួយដែលស្ថិតនៅក្រុងហាវ៉ាណារដ្ឋធានីនៃប្រទេសគុយបាបានកើតហេតុការណ៍បំផ្ទុះដ៏ធ្ងន់ធ្ងរ ។ គិតត្រឹមថ្ងៃទី ៨ ខែ ឧសភាតាមម៉ោងក្នុងតំបន់ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣០ នាក់ហើយ ឯប្រតិបត្តិការរុករកនិងជួយសង្គ្រោះនៅកន្លែងកើតហេតុនៅតែបន្ត ។

ក្រសួងសុខាភិបាលគុយបាបានប្រកាសថា មានមនុស្សចំនួន ៨៤ នាក់បានរងរបួសក្នុងការណីបំផ្ទុះនេះ ហើយមានមនុស្សចំនួន ២៤ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ អ្នកស្លាប់រួមមានអនីតិជនចំនួន ៤ នាក់ ស្ត្រីមានផ្ទៃពោះម្នាក់ និងអ្នកទេសចរសញ្ជាតិអេស្ប៉ាញម្នាក់ ។

អាជ្ញាធរបានថ្លែងថា មូលហេតុនៃការបំផ្ទុះលើកនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ប៉ុន្តែប្រហែលជា បណ្តាលមកពីការធ្លាយឧស្ម័នធម្មជាតិ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស