ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកTrudeauនាយករដ្ឋមន្ត្រីកាណាដាបានទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន
2022-05-09 11:35:43cri
Share with:

       ថ្ងៃទី ៨ ខែឧសភា  លោកJustin Trudeauនាយករដ្ឋមន្ត្រីកាណាដាបានទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែននិងជួបសន្ទនាជាមួយលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន។

         លោក Trudeauនិងលោក Zelensky បានប្រកាសក្នុងសន្និសីទកាសែតរួមបន្ទាប់ពីកិច្ចជំនួបថា កាណាដានឹងផ្តល់ជំនួយយោធាបន្ថែមក្នុងទំហំស្មើនឹង ៤០ លានដុល្លាអាមេរិកដល់អ៊ុយក្រែន ។ ហើយកាណាដានឹងផ្តល់ថវិកាចំនួន  ២០លានដុល្លាអាមេរិកដល់កម្មវិធីស្បៀងអាហារពិភពលោក ដើម្បីធានាសុវត្ថិភាពស្បៀងអាហាររបស់អុយក្រែន។

      លោក Trudeauបានថ្លែងថា លោកនឹងគិតពិចារណានូវការលុបចោលពន្ធនាំចូលនៃផលិតផលអ៊ុយក្រែនជាបណ្តោះអាសន្នក្នុងរយៈពេលមួយឆ្នាំ ហើយកាណាដានឹងដាក់ទណ្ឌកម្មកាន់តែច្រើនលើរុស្ស៊ី៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស