ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេស G7 ប្រកាសពីការកាត់បន្ថយជាបណ្តើរៗឬហាមនាំចូលប្រេងកាតពីរុស្ស៊ី
2022-05-09 16:26:08cri
Share with:

      ថ្ងៃទី ៨ ខែឧសភា ប្រទេស G7 បានប្រកាសថា សមាជិក G7 សន្សាថានឹងដើរ ចេញពីការពឹងផ្អែកលើថាមពលរុស្ស៊ីជាបណ្តើរៗ ក្នុងនោះបូករួមទាំងការកាត់បន្ថយជាបណ្តើរៗឬហាមនាំចូលប្រេងកាតពីរុស្ស៊ី។

      បន្ទាប់ពីជួបពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយលោកហ្សេឡេនស្គីប្រធានាធិបតីអ៊ុយក្រែនកាលពីថ្ងៃទី ៨ ខែឧសភា មេដឹកនាំប្រទេស G7 បានចេញសេចក្តីថ្លែងការណ៍រួមថា ភាគីនានានឹងធានាជាក់លាក់ឱ្យវិធានការខាងលើត្រូវបានអនុវត្តដោយទាន់ពេលវេលានិងមានរបៀបរៀបរយ ជាមួយគ្នានេះដែរនឹងធានាជាក់លាក់ឱ្យប្រទេសនានាមានពេលវេលាគ្រប់គ្រាន់ដើម្បីស្វែងរកការផ្គត់ផ្គង់ថាមពលជំនួស។

      សេចក្តីថ្លែងការណ៍រួមបានចែងថា ប្រទេស G7 នឹងហាមឬទប់ស្កាត់ការផ្តល់សេវាសំខាន់ៗដែលរុស្ស៊ីពឹងលើប្រទេស G7 បង្កើនកម្លាំងដាក់ទណ្ឌកម្មចំពោះបុគ្គលរបស់រុស្ស៊ី ក៏ដូចជាដាក់កំហិតវិស័យធនាគាររុស្ស៊ីថែមមួយកម្រិតទៀត៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស