ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ថ្ងៃបោះឆ្នោតរបស់ហ្វីលីពីនកើតមានករណីបាញ់ប្រហារដែលបណ្តាលឱ្យប៉ូលីសយោធាបីនាក់ស្លាប់
2022-05-09 21:38:59cri
Share with:

ថ្ងៃទី៩ខែឧសភា ខាងយោធាហ្វីលីពីនបានថ្លែងថា មណ្ឌលបោះឆ្នោតមួយនៅខេត្ត Maguindanaoដែលជាខេត្តខាងត្បូងនៃប្រទេសនេះ ត្រូវបានរងការវាយប្រហារនាព្រឹកថ្ងៃដដែល ដែលបណ្តាលឱ្យប៉ូលីសយោធាបីនាក់ស្លាប់បាត់បង់ជីវិត។

ភាគីយោធាហ្វីលីពីនបានថ្លែងនៅក្នុងរបាយការណ៍មួយថា ម៉ោង៧និង២៥នាទីតាមម៉ោងតំបន់ ជនដៃដល់បានជិះឡានដឹកទំនិញពណ៍សពីរគ្រឿង បាញ់សំដៅចំពោះប៉ូលីសយោធាដែលកំពុងរក្សាសណ្តាប់ធ្នាប់នៅខាងមុខសាលាបឋមសិក្សាមួយ បណ្តាលឱ្យប៉ូលីសយោធាដែលកំពុងបំពេញភារកិច្ចចំនួន៣នាក់ស្លាប់បាត់បង់ជីវិត នៅមានប៉ូលីសយោធាម្នាក់ទៀតរងរបួស ហើយត្រូវបានដឹកទៅមន្ទីរពេទ្យ។សាលាបឋមសិក្សានេះត្រូវបានរដ្ឋាភិបាលហ្វីលីពីនកំណត់ធ្វើជាមណ្ឌលបោះឆ្នោតសម្រាប់ការបោះឆ្នោតថ្ងៃនេះ។

បើតាមការថ្លែងរបស់ខាងយោធា ករណីបាញ់ប្រហារនេះមានជាប់ពាក់ព័ន្ធនឹងការបោះឆ្នោតថ្ងៃដដែលនេះ ជនសង្ស័យបានរត់គេចខ្លួនពីទីតាំងកើតហេតុបន្ទាប់ពីបាញ់ប្រហាររួច បច្ចុប្បន្ននេះ អាជ្ញាធរសន្តិសុខហ្វីលីពីនកំពុងតែស្វែងរកចាប់ជនសង្ស័យ៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស