ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកសម្របសម្រួលនៃសហភាពអឺរ៉ុបនឹងធ្វើទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់ដើម្បីជំរុញការចរចាអំពីបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់
2022-05-08 11:21:17cri
Share with:

    តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានអ៊ីរ៉ង់នៅថ្ងៃទី ៧ ខែឧសភាបានឱ្យដឹងថា  លោក Enrique Mora អ្នកសម្របសម្រួលនិងជាអគ្គលេខាធិការរងនៃការិយាល័យប្រតិបត្តិអន្តរជាតិនៃសហភាពអឺរ៉ុបនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់នៅថ្ងៃទី ១០ ខែឧសភាខាងមុខនេះដើម្បីជំរុញការចរចាអំពីបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់នៃភាគីពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីបញ្ហានុយគ្លែអ៊ែរអ៊ីរ៉ង់ ។

    ការផ្សាយដំណឹងបានឱ្យដឹងថា ដោយសារតួនាទីរបស់សហភាពអឺរ៉ុបក្នុងការផ្លាស់ប្តូរមតិយោបល់រវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក បានជា ដំណើរទស្សនកិច្ចរបស់លោក Enrique Mora លើកនេះអាចត្រូវបានចាត់ទុកថាជាវិធានការថ្មីសម្រាប់ធ្វើការពិគ្រោះពិភាក្សាប្រកបដោយលក្ខណៈស្ថាបនាចំពោះបញ្ហាសំខាន់ៗមួយចំនួនតូចដែលនៅសេសសល់ក្នុងកិច្ចចរចាអំពីបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់ ។

    លោក Josep Borrell តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកការបរទេសនិងគោលនយោបាយសន្តិសុខបានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មាននាថ្ងៃដដែលថា សហភាពអឺរ៉ុបកំពុងខិតខំប្រឹងប្រែងដើម្បីបំបែកភាពជាប់គាំងនៃការចរចាអំពីបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់ ហើយលោករំពឹងថា លោក Enrique Mora នឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់នៅពេលដ៏ខ្លីខាងមុខនេះ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស