ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រសិទ្ធភាពជាវិជ្ជមានដែលប្រទេសចិនទទួលបានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩បង្ហាញពីឧត្តមភាពខាងប្រព័ន្ធរបបរបស់ចិន
2022-05-08 15:01:19cri
Share with:


ពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានប៉ែកខាងលិចមួយចំនួនបានពាក់ វ៉ែនតាពណ៌ និយាយថាអ៊ីចេះថាអ៊ីចុះចំពោះគោលនយោបាយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩របស់ចិន និងចោទជាមន្ទិលសង្ស័យចំពោះប្រសិទ្ធភាពរបស់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក្រោមការដឹកនាំនៃបក្សកុម្មុយនិស្តចិននិងរដ្ឋាភិបាលចិន ។ ប៉ុន្តែ ការពិតជាក់ស្តែងគឺជាការច្រានចោលដ៏ល្អបំផុតចំពោះពាក្យសម្តីខុសទំនងទាំងនេះ ។

ចាប់ពីខែមីនាឆ្នាំនេះមក ឆ្លងតាមរយៈការខិតខំប្រឹងប្រែងរួមគ្នានិងតស៊ូព្យាយាមជាមួយគ្នានៃទូទាំងប្រទេស ចិនបានឆ្លងកាត់ការសាកល្បងនៃការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ដ៏តឹងរ៉ឹងបំផុតបន្ទាប់ពីយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺឆ្លងនៅក្រុង Wuhan មក ពោលគឺការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ទទួលបានប្រសិទ្ធភាពជាដំណាក់កាល ។ កាលពីថ្ងៃទី២០ខែមីនា ក្រុង Shenzhen បានសម្រេចការគ្មានករណីឆ្លងក្នុងសង្គមជាមូលដ្ឋាន កាលពីថ្ងៃទី១៤ខែមេសា ខេត្ត Jilin បានសម្រេចការគ្មានករណីឆ្លងក្នុងសង្គម ។ ក្រុងប៉េកាំងបានចាត់វិធានការខ្លាំងក្លាដោយទាន់ពេលវេលា ដើម្បីយល់ច្បាស់សភាពការណ៍រីករាលដាលបង្កប់ក្នុងសង្គមជាមូលដ្ឋាន ។ ចំនួនករណីឆ្លងជំងឺកូវីដ១៩ថ្មីក្នុងមួយថ្ងៃនៃក្រុងសៀងហៃបានធ្លាក់ចុះពី២ម៉ឺន៧ពាន់ករណីដល់តិចជាង៥ពាន់ ហើយអ្នកឆ្លងវីរុសលើសពី៨០ភាគរយបានជាសះស្បើយនិងចេញពីមន្ទីរពេទ្យរួចហើយ ។ បច្ចុប្បន្ននេះ ការស្តារផលិតកម្មឡើងវិញនៅក្រុងសៀងហៃកំពុងដំណើរការដោយនឹងនរ ហើយកម្លាំងរស់រវើកនៃសេដ្ឋកិច្ចនិងសង្គមត្រូវបានស្តារឡើងវិញជាបន្តបន្ទាប់ ។

ការអនុវត្តជាក់ស្តែងក្នុងការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩របស់ចិនបានបញ្ជាក់យ៉ាងពេញលេញថា គោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩របស់ចិនដែលប្រកបដោយវិទ្យាសាស្ត្រនិងប្រសិទ្ធភាពអាចឆ្លងកាត់ការសាកល្បងពីប្រវត្តិសាស្ត្រ ដូច្នេះ ប្រសិទ្ធភាពដែលប្រទេសចិនទទួលបានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩បង្ហាញយ៉ាងពេញលេញពីឧត្តមភាពនិងកម្លាំងដ៏ខ្លាំងក្លានៃប្រព័ន្ធរបបរបស់ចិន ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស