ចំនួនអ្នកស្លាប់ក្នុងករណីបំផ្ទុះនៅសណ្ឋាគារមួយនៃក្រុង Havana រដ្ឋធានីគុយបាឡើងដល់ ២៦ នាក់
2022-05-08 11:22:15cri
Share with:
នៅថៃ្ងទី ៧ ខែឧសភា ក្រសួងសុខាភិបាលសាធារណៈគុយបាបានថ្លែងថា ចំនួនអ្នកស្លាប់ក្នុងករណីបំផ្ទុះដែលកើតនៅសណ្ឋាគារមួយនៃក្រុង Havana រដ្ឋធានីគុយបានាពេលថ្មីៗកន្លងទៅនេះបានឡើងដល់ ២៦ នាក់ ក្នុងចំណោមអ្នកស្លាប់នោះ មានជនបរទេសម្នាក់ ។
ក្រសួងសុខាភិបាលសាធារណៈគុយបាបានបញ្ជាក់ថា គិតរហូតដល់ម៉ោង ១៧ ថ្ងៃទី ៧ ខែឧសភា តាមម៉ោងក្នុងតំបន់ ករណីបំផ្ទុះនេះបានបណ្តាលឱ្យមនុស្ស ២៦ នាក់ស្លាប់ ក្នុងចំណោមអ្នកស្លាប់នោះ បូករួមទាំងកុមារ ៤ នាក់ ស្ត្រីមានផ្ទៃពោះម្នាក់ជនបរទេសម្នាក់ ក្រៅពីនេះ នៅមាន ៨០ នាក់ទៀតរងរបួស ៕