តាំងពីបុរាណកាលមក សេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ម្តាយត្រូវបានកោតសរសើរយ៉ាងទូលំទូលាយ ។
ម្តាយរបស់លោក Xi Jinping ឈ្មោះ Qi Xin គឺជាសមាជិកបក្សកុម្មុយនិស្តចិនដ៏ឆ្នើមមួយរួប ក៏ជាម្តាយដ៏រឹងមាំដែលចង់"ដោះស្រាយអ្វីៗគ្រប់បែបយ៉ាងឱ្យបានល្អ"ដែរ។
"យកចិត្តទុកដាក់ចំពោះការបង្រៀនតាមរយៈពាក្យសំដីនិងការប្រព្រឹត្តរបស់ខ្លួនដើម្បីបង្រៀនចំណេះដឹងនិងបណ្តុះសីលធម៌" លោកស្រី Qi Xin តែងតែ ចិញ្ចឹមបីបាច់កុមារ និងអប់រំកុមារដោយឥរិយាបថក្រុមគ្រួសារដ៏ល្អ ។ ក្នុងការរំពឹងទុកចំពោះលោក Xi Jinping មានការទទួលខុសត្រូវចំពោះប្រទេសជាតិនិងប្រជាជន ។
ការធ្វើជាឪពុកម្តាយគឺជារឿងល្អបំផុតក្រោមមេឃ ហើយការធ្វើជាកូនគឺជាភាពកត្តញូធំបំផុតក្រោមមេឃ។
ឥឡូវនេះសូមចាប់អារម្មណ៍នឹងមនោសញ្ចេតនារវាងលោក Xi Jinping និងអ្នកម្តាយតាមរយៈរឿងរ៉ាវខ្លីៗមួយចំនួនខាងក្រោមនេះ ។
រឿងរ៉ាវទី ១
"ការសាក់ពាក្យលើខ្នង ឈឺណាស់! " "ពិតជាឈឺខ្លាំងមែន តែចងចាំក្នុងចិត្តហើយ"
ពេលលោក Xi Jinping មានអាយុ ៥ ឬ ៦ ឆ្នាំ ម្តាយបានបង្រៀនគាត់ឱ្យ"បម្រើប្រទេសជាតិដោយភក្តីភាព"។
ពេលនោះ ម្ដាយបានដឹកគាត់លើខ្នងទៅកាន់ហាងលក់សៀវភៅស៊ីនហួ ។
ម្ដាយបានបានទិញសៀវភៅតូចដែលនិយាយអំពីរឿង Yue Fei នៅហាងលក់សៀវភៅ ។ បន្ទាប់ពីទិញសៀវភៅហើយម្តាយបានប្រាប់ Xi Jinping ដ៏វ័យក្មេងអំពីរឿងរ៉ាវ"បម្រើប្រទេសជាតិដោយភក្តីភាព" និង"ម្តាយYue Feiសាក់ពាក្យ" ។
តាំងពីពេលនោះមក ពាក្យ”បម្រើប្រទេសដោយភក្តីភាព”ដូចជាពូជមួយគ្រាប់បានដាំដុះនៅក្នុងចិត្តរបស់លោក Xi Jinping និងបានក្លាយទៅជាគោលដៅដែលលោកស្វែងរកពេញមួយជីវិត។
នៅអាយុ ១៥ ឬ ១៦ ឆ្នាំ លោក Xi Jinping បានទៅរស់នៅទីជនបទ ហើយបានមកដល់ ភូមិ Liangjiahe ដែលស្ថិតនៅភាគខាងជើងខេត្ត Shaanxi ប្រទេសចិន ក្លាយជាយុវជនមានចំណេះដឹងម្នាក់ ។ ចាប់តាំងពីពេលនោះមក លោកនិងគ្រួសាររបស់លោកបានបែកគ្នា ៧ ឆ្នាំ។
ម្តាយរបស់លោកបានដេរកាបូបម្ជុលអោយលោក Xi Jinping ហើយបានប៉ាក់អក្សរពណ៌ក្រហមធំៗចំនួនបីនៅលើវា ៖ ចិត្តរបស់ម្តាយ!
ក្នុងរយៈពេល ៧ ឆ្នាំនៃការរស់នៅជនបទពាក្យ"ចិត្តរបស់ម្តាយ"បានកំដរការធំធាត់ឡើងជាមួយលោក Xi Jinping ក្នុងពេលវេលាដ៏លំបាក ។
ពេលចាកចេញពីភូមិ Liangjiahe លោក Xi Jinping បានប្រគល់កាបូបម្ជុលនេះទៅឱ្យអ្នកជិតខាងរបស់លោកឈ្មោះ Zhang Weipang ដើម្បីទុកជាអនុស្សាវរីយ៍ ដូចដែលលោកបានថ្លែងដូច្នោះថា "ខ្ញុំបានចាកចេញហើយ ប៉ុន្តែខ្ញុំបានទុកចិត្តរបស់ខ្ញុំនៅទីនេះ" ។
“ធ្វើការងារឱ្យបានល្អ រៀនសូត្រឱ្យបានល្អ ចាត់ចែងរឿងទាំងអស់ឱ្យបានល្អ “ការផ្តាំផ្ញើរបស់លោកXi Zhongxunចំពោះភរិយា លោកស្រីQi Xinបានចាត់ទុកវាជាបាវចនាឆាកជីវិត ហើយលើកទឹកចិត្តដល់លោកXi Jinpingជាមួយនេះ។
បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០០១ លោកXi Jinpingមិនអាចជួបជុំជាមួយឪពុកម្តាយរបស់គាត់បានទេដោយសារការងារ។ អ្នកម្តាយQi Xinបានហៅទូរស័ព្ទលោកXi Jinpingដែលកំពុងកាន់មុខតំណែងជាអភិបាលខេត្តFujianកាលនោះដោយបានផ្តែផ្តាំយ៉ាងស្មោះថា ដរាបណាអ្នកធ្វើការងារឱ្យបានល្អ វាគឺជាភាពកត្តញូធំបំផុតចំពោះឪពុកម្តាយ”។
ជាច្រើនឆ្នាំកន្លងមក លោកXi Jinpingបានចងចាំដំបូន្មានរបស់អ្នកម្ដាយ លោកបានខិតខំធ្វើការងារពេញថ្ងៃនិងយប់ ហើយអនុវត្តពាក្យសម្បថ “ខ្ញុំនឹងមិនអាត្មានិយម មិនខកខានប្រជាជន”ជាមួយនឹងការងារជាក់ស្តែង។
អ្នកម្តាយរបស់អ្នកគឺជាសមាជិកបក្សកុម្មុយនិស្តចិនដ៏ឆ្នើម!”។លោកXi Zhongxunធ្លាប់កោតសរសើរលោកស្រីQi Xinដោយស្មោះនៅចំពោះមុខកូនៗ។
លោកស្រីQi Xinបានរក្សាទម្លាប់រស់នៅបែបសាមញ្ញអស់រយៈពេលជាច្រើនឆ្នាំ មិនដែលទាមទារការចាត់ទុកពិសេសដោយសារជាភរិយារបស់លោកXi Zhongxunនោះទេលោកស្រីត្រឹមតែចូលរួមក្នុងសកម្មភាពកិច្ចការទូតមួយលើកប៉ុណ្ណោះក្នុងនាមជាភរិយារបស់ឧបនាយករដ្ឋមន្ត្រី។
ឥរិយាបឋស្អាតស្អំនិងចុះសម្រុងគ្នាបានតាំងគ្រឹះសម្រាប់គុណតម្លៃរបស់លោកXi Jinping ។ ចំពោះជំហាននីមួយៗរបស់លោកXiJinping លោកស្រីQi Xinសុទ្ធតែបានលើកទឹកចិត្តនិងផ្តល់ដំបូន្មានដោយទាន់ពេលវេលា។
ពេលកាន់មុខតំណែងជាអភិបាលខេត្តFujian លោកស្រីQi Xinតែងតែសរសេរសំបុតឱ្យលោកតាមទម្លាប់ក្រុមគ្រួសារ ដោយប្រាប់ថា “ត្រូវធ្វើការយ៉ាងប្រយ័ត្ននៅទីខ្ពស់” ហើយបានផ្តែផ្តាំលោកឱ្យតឹងរ៉ឹងជាមួយខ្លួន។
បើក្រុមគ្រួសារមួយមានសេចក្តីសប្បុរស នោះប្រទេសទាំងមូលនឹងមានសេចក្តីសប្បុរស។ ស្មារតីបង្កើតគណបក្សដើម្បីបម្រើប្រជាជន និងបម្រើប្រជាជនដោយស្អាតស្អំ គឺត្រូវបានដិតជាប់យ៉ាងជ្រាលជ្រៅនៅក្នុងទស្សនៈនិងការអនុវត្តនៃអភិបាលកិច្ចជាតិរបស់លោកXi Jinping។
ចាប់តាំងពីពេលនោះមកពីស្រុក Zhengding ដល់ខេត្ត Fujian ពីខេត្ត Zhejiang ដល់ ក្រុង Shanghai និងបន្ទាប់មកទៅកាន់រដ្ឋាភិបាលមជ្ឈិម បំណងដើមរបស់លោកកាន់តែមានភាពរឹងមាំតាមពេលវេលា និងមិនដែលផ្លាស់ប្តូរឡើយ ។
កាលពីរដូវផ្ការីកឈានចូលរដូវក្តៅឆ្នាំ២០០០ តាមការផ្តាំផ្ញើរបស់លោក Xi Zhongxun លោកស្រី Qi Xin បានទៅទស្សនាតំបន់បដិវត្តន៍ចាស់ដែលស្ថិតនៅព្រំដែនខេត្តចំនួនបី Shaanxi-Gansu-Ningxia។ ទស្សនកិច្ចលើកនេះបានចំណាយរយៈពេល ៤០ ថ្ងៃ ចម្ងាយនៃការធ្វើដំណើរលើសពី ៤០០០ គីឡូម៉ែត្រ។
ឃុំ Zhao jin ជាស្នូលនៃតំបន់មូលដ្ឋានបដិវត្តន៍ Shaanxi-Gansu-Ningxia លោកស្រី Qi Xin បានឃើញសាលាបឋមសិក្សាកងទ័ពក្រហមBeiliang បន្ទប់រៀនទ្រុឌទ្រោម សម្ភារៈរៀនសូត្រហួសសម័យ ក៏បំផុសក្រុមគ្រួសាររួមគ្នាបរិច្ចាគទឹកប្រាក់ចំនួន ១៥ ម៉ឺនយ៉ាន់ ដើម្បីជួយសាលាបឋមសិក្សាកងទ័ពក្រហមBeiliang ផ្លាស់ទីតាំងនិងកសាងឡើងវិញ។
នាខែឧសភា ឆ្នាំ២០១៨ កូនសិស្សសាលានោះបានសរសេរសំបុត្រផ្ញើជូនលោកXi Jinping អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន ដើម្បីរាយការណ៍ពីចំណាប់អារម្មនៃការរៀនប្រវត្តិសាស្ត្របដិវត្តន៍ និងសភាពការណ៍អភិវឌ្ឍន៍របស់សាលា។ មួយសប្តាហ៍ក្រោយ ពួកគេទទួលបានសំបុត្រតបវិញពីលោកXi Jinping ដែលបានលើកទឹកចិត្តពួកគេថាគួរបន្តវេនហ្សែនបដិវត្តន៍ក្រហមឱ្យទៅជំនាន់ក្រោយៗទៀត។
មិនដែលបំភ្លេចប្រវត្តិសាស្ត្រតស៊ូនៃបក្សនិងជាតិឡើយ។ បន្ទាប់ពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨មក លោកXi Jinping បានចុះទៅត្រួតពិនិត្យតំបន់បដិវត្តន៍នៅទូទាំងប្រទេសចិនជាច្រើនដង ។
ក្នុងការិយាល័យរបស់លោក Xi Jinping រូបភាពជាច្រើនសន្លឹកដែលលោកថតជាមួយមាតាបិតានិងក្រុមគ្រួសារត្រូវបានដាក់ជាយូរឆ្នាំមកហើយ។ ក្នុងនោះមានរូបភាពមួយ គឺលោក Xi Jinping កាន់ដៃរបស់មាតា Qi Xin ដើរលំហែកាយ។
រូបភាពមួយទៀតត្រូវបានដាក់លើធ្នើសៀវភៅជាលើកទីមួយកាលពីលោកថ្លែងសុន្ទរកថាឆ្នាំថ្មីឆ្នាំសកលឆ្នាំ២០២១។ ក្នុងរូបភាពនេះលោក Xi Jinping និងភរិយាលោកស្រី Peng Liyuan បានទ្រលោកស្រី Qi Xin ឯដៃរបស់អ្នកម្តាយនិងកូនកាន់គ្នាយ៉ាងតឹង។
ការកាន់ដៃ ជាកាយវិកាធម្មតា រូបភាពបានចាប់យកគ្រាសាមញ្ញទូទៅឱ្យក្លាយជាការចងចាំដ៏ក្តៅ។
កាលយុវវ័យចាប់ផ្តើមចេញដំណើរ មិនថាទៅដល់ទីឆ្ងាយប៉ុណ្ណាក្តី គឺកាន់ដៃមាតាបិតាជារហូត យកចិត្តទុកដាក់ថែទាំក្រុមគ្រួសារជារហូត។
ច្រើនឆ្នាំកន្លងផុតទៅ មិនថាការងារ តួនាទីបានកែប្រែយ៉ាងណាក្តី លោក Xi Jinping បានចងចាំការផ្តាំផ្ញើរបស់អ្នកម្តាយជានិច្ច លោកបានប្រកាន់ខ្ជាប់បំណងដើម រ៉ាប់រងទំនួលខុសត្រូវដែលលោកត្រូវទទួល ។ការបម្រើប្រជាជន គឺជាភាពកត្តញូដ៏ខ្លាំងបំផុតរបស់លោក Xi Jinping ចំពោះមាតា៕