ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្រ្តីក្រសួងការបរទេសរុស្ស៊ីថ្លែងថា ប្រទេសលោកខាងលិចគាំទ្រតាមតែមាត់ចំពោះការបញ្ចប់ការប៉ះទង្គិច ប៉ុន្តែ តាមពិតទៅបែរជាយកសាំងមកចាក់លើភ្លើង
2022-05-08 12:31:47cri
Share with:

      បន្ទាប់ពីការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបានកើតឡើងមក អាមេរិកនិងរដ្ឋសមាជិកនៃអង្គការណាតូបានដឹកជញ្ជូនអាវុធទៅកាន់អ៊ុយក្រែនជាបន្តបន្ទាប់។ ភាគីរុស្ស៊ីបានថ្កោលទោសយ៉ាងខ្លាំងចំពោះរឿងនេះ។ មន្រ្តីក្រសួងការបរទេសរុស្ស៊ីបានថ្លែងកាលពីថ្ងៃទី៦ខែឧសភាថា អាមេរិកនិងរដ្ឋសមាជិកនៃអង្គការណាតូគាំទ្រតាមតែមាត់ឱ្យបញ្ឈប់ប្រតិបត្តិការយោធាក្នុងពេលឆាប់ៗ ប៉ុន្តែ តាមពិតទៅបែរជាយកសាំងមកចាក់លើភ្លើង។

      នៅថ្ងៃដដែល លោកស្រីLambrechtរដ្ឋមន្រ្តីក្រសួងការពារជាតិអាល្លឺម៉ង់បានប្រកាសថា នឹងផ្តល់អាវុធធុនធ្ងន់មួយចំនួនដល់អ៊ុយក្រែន ហើយនឹងសម្រេចបាននូវការងារថែទាំនិងប្រគល់ឱ្យភាគីអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានសបា្តហ៍ខាងមុខនេះ។

      ទាក់ទិននឹងរឿងនេះ មន្រ្តីក្រសួងការបរទេសរុស្ស៊ីបានថ្លែងក្នុងសន្និសីទសារព័ត៌មានដែលបើកធ្វើនៅក្រុងមូស្គូនៅថ្ងៃដដែលថា គ្រាន់តែអាមេរិកប៉ុណ្ណោះ ក៏បានដឹកជញ្ជូនសម្ភារៈយោធាក្នុងតម្លៃប្រមាណ៣៨០០លានដុល្លារអាមេរិកទៅដល់អ៊ុយក្រែន អាមេរិកនិងអង្គការណាតូ"កំពុងខិតខំប្រឹងប្រែងតាមលទ្ធភាពរបស់ខ្លួនដើម្បីទប់ស្កាត់មិនឱ្យការប៉ះទង្គិចបញ្ចប់”៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស