ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ត្រីស៊ែប៊ីនិងចិនរំលឹកវិញ្ញាណក្ខន្ធចំពោះវីរជនដែលបានពលីជីវិតក្នុងហេតុការណ៍ដែលស្ថានទូតចិនប្រចាំនៅសហព័ន្ធយូហ្គោស្លាវីរងការទម្លាក់គ្រាប់បែក
2022-05-08 11:45:17cri
Share with:

             ថ្ងៃទី៧ ខែឧសភា មន្ត្រីរដ្ឋាភិបាលស៊ែប៊ី និងបុគ្គលិកការងារនៃស្ថានទូតចិនប្រចាំនៅស៊ែប៊ី បានធ្វើដំណើរទៅកាន់ទីតាំងចាស់នៃស្ថានទូតចិនប្រចាំនៅសហព័ន្ធយូហ្គោស្លាវី ដើម្បីរំលឹកវិញ្ញាណក្ខន្ធចំពោះវីរជនបីរូប គឺលោកស្រី Shao Yunhuan លោក Xu Xinghu និងអ្នកនាង Zhu Ying ដែលបានពលីជីវិតក្នុងហេតុការណ៍ដែលស្ថានទូតចិនរងការទម្លាក់គ្រាប់បែកកាលពីឆ្នាំ១៩៩៩ ។

      លោក Vulin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសស៊ែប៊ីបានថ្លែងថា “ស៊ែប៊ីមិនដែលបំភ្លេចបានជារៀងរហូតនូវមិត្តចិនដែលបានពលីជីវិត ជារៀងរាល់រដូវផ្ការីក ពួកយើងសុទ្ធតែមកដល់កន្លែងនេះដើម្បីរំលឹកវិញ្ញាណក្ខន្ធវីរជនបីរូបនេះ ” ។

      លោក Vulin បានថ្លែងទៀតថា យើងក៏មិនដែលបំភ្លេចបានជារៀងរហូតនូវអំពើព្រៃផ្សៃរបស់អង្គការណាតូនោះដែរ នេះជាការរំលោភយ៉ាងកម្រោលលើអធិបតេយ្យភាពរបស់សហព័ន្ធយូហ្គោស្លាវី និងប្រទេសស៊ែប៊ី ហើយក៏ជាការជាន់ឈ្លីយ៉ាងព្រៃផ្សៃទៅលើច្បាប់អន្តរជាតិផងដែរ ។

      លោក Tian Yishu ភារធារីបណ្តោះអាសន្ននៃស្ថានទូតចិនប្រចាំនៅប្រទេសស៊ែប៊ីបានថ្លែងថា ២៣ឆ្នាំកន្លងផុតទៅហើយ ឈាមនិងទឹកភ្នែករបស់ប្រជាជននៃប្រទេសទាំងពីរចិននិងស៊ែប៊ីបានក្លាយជាគោលបំណងរួមរបស់ភាគីទាំងពីរក្នុងការគាំពារអធិបតេយ្យភាពជាតិ និងគាំពារសុខសានត្រាន្ត ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស