ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ៖
2022-05-07 10:56:25cri
Share with:

- លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានថ្លែងថា មិនថាលើកឡើងយុទ្ធសាស្ត្រអ្វីក្នុងតំបន់ក្តី គឺសុទ្ធតែត្រូវមានកម្មវត្ថុដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ តែមិនមែនធ្វើការប្រកួតប្រជែងផលបូកសូន្យទេ ។

- តំបន់នានានៃប្រទេសចិនប្រកាសពីសូចនាករសន្ទស្សន៍សេដ្ឋកិច្ចនៅត្រីមាសទីមួយឆ្នាំនេះ ការអភិវឌ្ឍដោយគុណភាពខ្ពស់បានលេចចេញចំណុចគួរឱ្យកត់សម្គាល់ថ្មី ។

- អ្នកដឹកនាំនៃប្រទេសជាច្រើនបានផ្ញើសារលិខិតសួរសុខទុក្ខចំពោះរដ្ឋាភិបាលគុយបា អំពីករណីបំផ្ទុះនៅសណ្ឋាគារមួយស្ថិតនៅក្រុងHavana ។

- អគ្គលេខាធិការអង្គការសហប្រជាជាតិសាទរចំពោះការដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឯកភាពគ្នាជាឯកច្ឆន្ទក្នុងការអំពាវនាវឱ្យសម្រេចបាននូវសន្តិភាពនៅអ៊ុយក្រែន ។

- នៅខែមេសាកន្លងទៅនេះ ព្រៃឈើAmazon បានរងការកាប់បំផ្លាញលើសពី១ពាន់ម៉ែត្រក្រឡា ដែលបានបំបែកកំណត់ត្រាក្នុងរយៈពេលដូចគ្នាក្នុងប្រវតិ្តសាស្ត្រ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស