ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នៅខែមេសាកន្លងទៅនេះ ព្រៃAmazonបានរងការកាប់បំផ្លាញក្នុងទំហំលើសពី១០០០គីឡូម៉ែត្រការ៉េដែលបានបំបែកកំណត់ត្រាថ្មីក្នុងរយៈពេលដូចគ្នាក្នុងប្រវត្តិសាស្រ្ត
2022-05-07 10:49:46cri
Share with:

      យោងតាមទិន្នន័យដែលប្រកាសដោយប្រព័ន្ធត្រួតពិនិត្យតាមដានគ្រប់ពេលចំពោះការកាប់បំផ្លាញព្រៃឈើនៃវិទ្យាស្ថានជាតិស្រាវជ្រាវអវកាសនៃប្រទេសប្រេស៊ីលបានឱ្យដឹងថា នៅខែមេសាឆ្នាំនេះ ព្រៃAmazonបានរងការកាប់បំផ្លាញរហូតដល់១០១២គីឡូម៉ែត្រការ៉េ នេះគឺជាទិន្នន័យខ្ពស់បំផុតបើធៀបនឹងរយៈពេលដូចគ្នា បន្ទាប់ពីការដាក់ឱ្យដំណើរការប្រព័ន្ធនេះនាឆ្នាំ២០១៦មក។

      អ្នកជំនាញនៃស្ថានីយត្រួតពិនិត្យតាមដានបានថ្លែងថា នៅខែមេសា ប្រេស៊ីលនៅតែមានភ្លៀងធ្លាក់ច្រើនណាស់ ជាធម្មតា ការកាប់បំផ្លាញព្រៃឈើនឹងកើនឡើងនៅរដូវប្រាំង។ក្នុងកំណត់ត្រានៃការតាមដានកាលពីមុន ទោះបីជានៅរដូវប្រាំងក៏ដោយ ទិន្នន័យស្តីពីការកាប់បំផ្លាញព្រៃឈើជារៀងរាល់ខែក៏មិនសូវលើសពី១០០០គីឡូម៉ែត្រកេរ៉េដែរ។

      យោងតាមនិន្នាការនេះ ពីខែសីហាឆ្នាំ២០២១ដល់ខែកក្កដាឆ្នាំ២០២២ ការកាប់បំផ្លាញព្រៃAmazonនឹងមានទំហំសរុបលើសពី១៥០០០គីឡូម៉ែត្រការ៉េ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស