ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានថ្លែងថា មិនថាលើកឡើងយុទ្ធសាស្ត្រអ្វីក្នុងតំបន់ក្តី ក៏សុទ្ធតែត្រូវមានកម្មវត្ថុដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ តែមិនមែនធ្វើការប្រកួតប្រជែងផលបូកសូន្យទេ
2022-05-07 10:55:44cri
Share with:

 ថ្ងៃទី៦ ខែឧសភា លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន និងលោក Luhut ប្រធានក្រុមការងារសហប្រតិបត្តិការជាមួយចិនរបស់ឥណ្ឌូណេស៊ី និងជារដ្ឋមន្ត្រីក្រសួងផែនការរបស់ប្រទេសឥណ្ឌូណេស៊ីបានជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ ។

      ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា តំបន់អាស៊ីខាងកើត បានកើតចេញជារចនាសម័្ពន្ធសហប្រតិបតិ្តការក្នុងតំបន់ដែលមានសមាគមអាស៊ានជាស្នូលរួចទៅហើយ ប្រការនេះជាគន្លឹះសម្រាប់រក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ។ មិនថាលើកឡើងយុទ្ធសាស្ត្រអ្វីក្នុងតំបន់ក្តី គឺសុទ្ធតែត្រូវមានកម្មវត្ថុដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ តែមិនមែនធ្វើការប្រកួតប្រជែងផលបូកសូន្យទេ ។ ប្រទេសចិនរីករាយបង្កើនកិច្ចពិភាក្សានិងកិច្ចសម្របសម្រួលជាមួយឥណ្ឌូណេស៊ីអំពីកិច្ចការនេះ ក្នុងន័យរួមគ្នាគាំពារសភាពការណ៍សន្តិភាពនិងស្ថិរភាពក្នុងតំបន់ដែលទទួលបានដោយមិនងាយ និងរួមគ្នាគាំពារសិទ្ធិនិងផលប្រយោជន៍សមហេតុផលរបស់បណ្តាប្រទេសនានា ដើម្បីស្វែងរកការស្តារនិងអភិវឌ្ឍ ។

      ជាការឆ្លើយតប លោក Luhut បានគូសបញ្ជាក់ថា សាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការរវាងឥណ្ឌូណេស៊ីនិងចិន នឹងធ្វើឱ្យយើងរួមគ្នាយកឈ្នះភាពលំបាកនិងការសាកល្បងគ្រប់បែបយ៉ាងនាពេលបច្ចុប្បន្ន ធាតុពិតនៃទំនាក់ទំនងរវាងភាគីទាំងពីរគឺផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ប្រការនេះនឹងក្លាយជាការចង្អុលបង្ហាញផ្លូវដ៏សំខាន់សម្រាប់កិច្ចសហប្រតិបតិ្តការរវាងប្រទេសកំពុងអភិវឌ្ឍន៍ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស