ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គលេខាធិការអង្គការសហប្រជាជាតិសាទរចំពោះការអំពាវនាវជាឯកច្ឆន្ទរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីការសម្រេចបាននូវសន្តិភាពនៅអ៊ុយក្រែន
2022-05-07 11:01:27cri
Share with:

    

    នៅថ្ងៃទី ៦ ខែឧសភា លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានចេញផ្សាយសេចក្តីថ្លែងការណ៍ដើម្បីសាទរចំពោះការអំពាវនាវជាឯកច្ឆន្ទរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីការសម្រេចបាននូវសន្តិភាពនៅអ៊ុយក្រែនដែលធ្វើឡើងនាថៃ្ងដដែលនោះ ។

    លោក António Guterres បានលើកឡើងថា ក្រុមប្រឹក្សាសន្តិសុខបានអំពាវនាវឱ្យសម្រេចបាននូវសន្តិភាពនៅអ៊ុយក្រែនជាលើកដំបូងដោយសំឡេងជាឯកច្ឆន្ទនាថ្ងៃដដែលនោះ ។ ពិភពលោកទាំងមូលចាំបាច់ត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីគាំពារគណតម្លៃនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ។ លោកបានថ្លែងទៀតថា លោកនឹងបន្តខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីជួយសង្រ្គោះអាយុជីវិត កាត់បន្ថយការរងទុក្ខនិងស្វែងរកផ្លូវឆ្ពោះទៅកាន់សន្តិភាព ។

    នៅពេលមុននេះ ក្រុមប្រឹក្សាសន្តិសុខបានចេញផ្សាយសេចក្តីថ្លែងការណ៍របស់ប្រធានថា អនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ បណ្តារដ្ឋសមាជិកនៃអង្គការសហប្រជាជាតិទាំងអស់សុទ្ធតែបានរ៉ាប់រងកាតព្វកិច្ចដោះស្រាយវិវាទអន្តរជាតិដោយសន្តិវិធី ។ ក្រុមប្រឹក្សាសន្តិសុខ"គាំទ្រយ៉ាងខ្លាំងក្លា"ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក António Guterres សម្រាប់ការស្វែងរកដំណោះស្រាយដោយសន្តិវិធី ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស