ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Joseph Biden ប្រធានាធិបតីអាមេរិកប្រកាសពីផែនការផ្តល់ជំនួយខាងសន្តិសុខជុំថ្មីចំពោះអ៊ុយក្រែន
2022-05-07 11:17:34cri
Share with:

កាលពីថ្ងៃទី៦ខែឧសភាតាមម៉ោងក្នុងតំបន់ តាមដំណឹងដែលប្រកាសតាមវេបសាយសេតវិមានឱ្យដឹងថា លោក Joseph Biden ប្រធានាធិបតីអាមេរិកបានប្រកាសពីផែនការផ្តល់ជំនួយខាងសន្តិសុខជុំថ្មីចំពោះអ៊ុយក្រែន ដែលផែនការនេះនឹងផ្តល់កាំភ្លើងធំ គ្រាប់កាំភ្លើង រ៉ាដានិងបរិក្ខារយោធាផ្សេងទៀតក្នុងចំនួនកាន់តែច្រើនដល់អ៊ុយក្រែន ។

លោក Biden បានថ្លែងថា សហរដ្ឋអាមេរិកនឹងបន្តបញ្ជូនអាវុធនិងបរិក្ខារយោធាដែលទទួលបានការផ្តល់សិទ្ធិពីរដ្ឋសភាទៅកាន់អ៊ុយក្រែនផ្ទាល់ ។

លោក Biden បានថ្លែងទៀតថា ជំនួយជុំថ្មីបំផុតនេះសឹងតែចំណាយអស់ប្រាក់ដែលសហរដ្ឋអាមេរិកត្រៀមផ្តល់ជំនួយខាងសន្តិសុខទៅឱ្យអ៊ុយក្រែន ហើយសហរដ្ឋអាមេរិកនិងដៃគូអន្តរជាតិផ្សេងទៀតរបស់អ៊ុយក្រែននឹងបន្តដឹកជញ្ជូនអាវុធនិងគ្រាប់កាំភ្លើងជាបន្តបន្ទាប់ទៅកាន់អ៊ុយក្រែន ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស