ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ “ការទប់ទល់នឹងជំងឺកូវីដ១៩បែបអាមេរិក” ជាសទិសន័យរបស់គ្រោះមហន្តរាយសិទ្ធិមនុស្ស
2022-05-07 15:12:40cri
Share with:

    តាមដំណឹងផ្សាយរបស់ក្រុមហ៊ុនវិទ្យុផ្សាយសម្លេងរបស់អាមេរិកបានឱ្យដឹងថា នៅថ្ងៃទី៤ ខែឧសភា តាមម៉ោងក្នុងតំបន់ ការរីករាលដាលនៃជំងឺកូវីដ១៩នៅអាមេរិកបានបង្កើតកំណត់ត្រាសោកនាដកម្មថ្មី ពោលគឺនៅអាមេរិក ករណីស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩បានលើសពី១លាននាក់ ។ ដំណឹងនេះបានផ្សាយឱ្យដឹងថា មនុស្ស១លាននាក់ទាំងនេះ បានស្លាប់បាត់បង់ជីវិតក្នុងរយៈពេលត្រឹមតែ២៧ខែប៉ុណ្ណោះ ថែមទាំងមនុស្សចំនួនពាក់កណ្តាលបានស្លាប់បន្ទាប់ពីរដ្ឋាភិបាលអាមេរិកអាណត្តិថ្មីឡើងកាន់អំណាច ។

      តួលេខនេះគួរឱ្យអ្នកផងភ្ញាក់ផ្អើល វាបង្កប់អត្ថន័យយ៉ាងម៉េចចំពោះអាមេរិក ? នេះគឺមានន័យថា  ក្នុងចំណោមប្រជាពលរដ្ឋអាមេរិកប្រហែលរាល់៣៣០នាក់ ក៏មានមនុស្សម្នាក់ស្លាប់ ហើយក៏មានន័យថា ស្មើនឹងចំនួនប្រជាជនក្រុងSan Jose ដែលជាទីក្រុងធំទី១០របស់អាមេរិកត្រូវហួតអស់ហើយ ។

      ក្នុងនាមជាប្រទេសមហាអំណាចតែមួយគត់នៅលើពិភពលោក ហេតុអ្វីបានជាអាមេរិកបានក្លាយទៅជា “ប្រទេសទទួលបរាជ័យក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ធ្ងន់ធ្ងរបំផុតនៅលើពិភពលោក ” ?  “គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនយកចិត្តទុកដាក់ដល់អាយុជីវិតរបស់ប្រជាជន” “គិតតែអនុត្តរភាព មិនយកចិត្តទុកដាក់លើសិទ្ធិមនុស្ស”  វាប្រហែលជាមូលហេតុពីឬគល់ដែល“ការទប់ទល់នឹងជំងឺកូវីដ១៩បែបអាមេរិក” ជាសទិសន័យរបស់គ្រោះមហន្តរាយសិទ្ធិមនុស្ស  ។

      ក្នុងដំណាក់កាលដំបូងនៃការរីករាលនៃជំងឺកូវីដ១៩ រដ្ឋាភិបាលអាមេរិកអាណត្តិនោះក៏បានប្រែបញ្ហាទប់ទល់នឹងជំងឺកូវីដ១៩ដោយវិទ្យាសាស្ត្រ ក្លាយទៅជាបញ្ហានយោបាយ នៅក្នុងស្រុក មិនសូវផ្តោតសំខាន់ទៅលើផលប៉ះពាល់ពីជំងឺកូវីដ១៩ នៅឆាកអន្តរជាតិបានមួលបង្កាច់ប្រទេសផ្សេងទៀត ។  បន្ទាប់ពីរដ្ឋាភិបាលអាណត្តិបច្ចុប្បន្នឡើងកាន់អំណាច ក៏បានបង្កររឿងហេតុ ដោយបានប្រើប្រាស់ស្ថាប័នស៊ើបការណ៍តាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ ក្នុងគោលបំណងចង់ទម្លាក់កំហុសឱ្យប្រទេសផ្សេង ។ ការញុះញង់ខាងនយោបាយទាំងនេះ គឺដើម្បីបម្រើដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកនយោបាយអាមេរិក ប៉ុន្តែអ្វីដែលត្រូវគេលះបង់ចោល គឺសុខភាពនិងអាយុជីវិតរបស់ប្រជាពលរដ្ឋអាមេរិក ។ ព្រមពេលជាមួយគ្នានេះ ពិតមែនជារដ្ឋាភិបាលអាមេរិកបានអួតអាងថានឹង “ការពារសិទ្ធិមនុស្ស” ប៉ុន្តែបានធ្វើរឿងផ្ដេសផ្ដាសដែលបានប្រើប្រាស់ថវិការជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋប្រទេសខ្លួន យកមកផ្តល់ជំនួយដល់អ៊ុយក្រែន ។ ក្នុងក្រសែភ្នែករបស់អ្នកនយោបាយអាមេរិក អាយុជីវិតរបស់ប្រជាពលរដ្ឋប្រទេសខ្លួនអន់ជាងអនុត្តរភាពខ្លួននៅឯបរទេសទៅទៀត។

      អាយុជីវិតដែលបានបាត់បង់ទៅគួរឱ្យអ្នកផងឈឺចាប់ ប៉ុន្តែមនុស្សនៅតែរស់រានមានជីវិតក៏រងការឈឺចាប់ដូចគ្នាដែរ ។ នៅអាមេរិក កុមារចំនួន២សែននាក់ក្លាយទៅជា “កុមារកំព្រាដោយសារជំងឺកូវីដ១៩ ” តម្លៃផ្ទះស្នាក់នៅ ស្បៀងអាហារនិងប្រេងឥន្ធនៈឡើងថ្លៃយ៉ាងខ្លាំង ប្រជាពលរដ្ឋអាមេរិករាប់លាននាក់មានជីវភាពរស់នៅយ៉ាងលំបាក  ។ល។ ការពិតជាក់ស្តែងដ៏ព្រងើយទាំងនេះ បានលាតត្រដាងនូវពុតត្បុត ភាពអាត្មានិយមនិង មិនបំពេញភារកិច្ចរបស់អ្នកនយោបាយអាមេរិកដែលតែងតែនិយាយពី “សិទ្ធិមនុស្ស”តាមតែមាត់ ។

      នៅខែកញ្ញា ឆ្នាំ២០២១ នៅទីលានជាតិក្រុងវ៉ាស៊ីនតោននៃប្រទេសអាមេរិកបានដោតទង់ពណ៌សតូចៗជាច្រើន ទង់នីមួយៗបានតំណាងឱ្យមនុស្សម្នាក់ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ ។ កម្មវិធីនេះត្រូវគេដាក់ឈ្មោះថា “នៅអាមេរិក គួរតែចងចាំ” ។ ពាក់កណ្តាលឆ្នាំបានកន្លងផុតទៅហើយ ការពិតជាក់ស្តែងបានបញ្ជាក់ថា អ្នកនយោបាយអាមេរិកមិនបានចងចាំអ្វីទេ ។ ប្រការដែលកាន់តែជូរចត់នោះគឺ គឺសភាពការណ៍ទាំងនេះនៅមិនទាន់បញ្ចប់នៅឡើយទេ ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស