ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហរដ្ឋអាមេរិកប្រកាសថា នឹងផ្តល់ជំនួយយោធាបន្ថែមក្នុងតម្លៃ ១៥០ លានដុល្លារអាមេរិកទៀតដល់អ៊ុយក្រែន
2022-05-07 10:50:13cri
Share with:

    នៅថ្ងៃទី ៦ ខែឧសភា តាមម៉ោងក្នុងតំបន់ ក្រសួងការបរទេសអាមេរិកបានចេញផ្សាយសេក្តីថ្លែងការណ៍ថា អាមេរិកនឹងបញ្ចេញអាវុធនិងបរិក្ខារយោធាក្នុងតម្លៃ ១៥០ លានដុល្លារអាមេរិកពីឃ្លាំងអាវុធរបស់ក្រសួងការពារជាតិអាមេរិកដើម្បីផ្តល់ជំនួយយោធាបន្ថែមទៀតទៅឱ្យអ៊ុយក្រែន ។ ចាប់តាំងពីកើតមានការផ្ទុះអាវុធរវាងរុស្ស៊ីនិងអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ មក អាមេរិកបានផ្តល់ជំនួយយោធាដល់អ៊ុយក្រែនសរុប ៣៨០ លានដុល្លារអាមេរិក ។

    សេចក្តីថ្លែងការណ៍នេះបានឱ្យដឹងថា ក្រៅពីជំនួយយោធា អាមេរិកនឹងបន្តផ្តល់ការគាំទ្រខាងហិរញ្ញវត្ថុដល់អ៊ុយក្រែន ហើយនឹងចាត់វិធានការដើម្បីបន្តដាក់សម្ពាធទៅលើរុស្ស៊ីរហូតដល់ការបញ្ចប់ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស