ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទិន្នន័យសេដ្ឋកិច្ចនៃតំបន់នានារបស់ប្រទេសចិនក្នុងត្រីមាសទី១ឆ្នាំនេះត្រូវបានប្រកាសជាបន្តបន្ទាប់ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់លេចចេញចំណុចលេចធ្លោថ្មី
2022-05-07 10:35:11cri
Share with:

      ប៉ុន្មានថ្ងៃកន្លងទៅនេះ ខេត្ត ភូមិភាគស្វយ័តនិងទីក្រុងក្រោមឱវាទមជ្ឈិមចំនួន៣១នៃប្រទេសចិនបានប្រកាសជាបន្តបន្ទាប់នូវសន្ទស្សន៍សំខាន់ៗនៃកំណើនសេដ្ឋកិច្ចក្នុងត្រីមាសទី១ឆ្នាំនេះ។ តាមទិន្នន័យបានបង្ហាញថា តំបន់នានាបានខិតខំពុះពារយ៉ាងសកម្មនូវកម្លាំងសម្ពាធជាច្រើនដែលបណ្តាលមកពីបម្រែបម្រួលនៃស្ថានការណ៍ជាតិនិងអន្តរជាតិ ហើយអភិវឌ្ឍទៅមុខប្រកបដោយស្ថិរភាព ក៏ដូចជាជំរុញដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។

      នៅត្រីមាសទី១ឆ្នាំនេះ ក្នុងចំណោមខេត្ត ភូមិភាគស្វយ័តនិងទីក្រុងក្រោមឱវាទមជ្ឈិមចំនួន៣១នៃប្រទេសចិន ខេត្តចំនួន១១ ដូចជាខេត្តក្វាងទុងជាដើមសម្រេចបានGDPលើសពី១ទ្រីលានយាន់ប្រាក់ចិន ខេត្តដែលសម្រេចបានGDPលើសពី១ទ្រីលានយាន់ប្រាក់ចិនបានកើនឡើង៣ខេត្ត បើប្រៀបធៀបនឹងត្រីមាសទី១ឆ្នាំ២០២១។

      លោកWu Saអនុប្រធានមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចនៃវិទ្យាស្ថានស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចប្រទេសចិនបានថ្លែងថា ពិតមែនតែល្បឿនកំណើនសេដ្ឋកិច្ចនៃខេត្តនៅភាគខាងកើតមិនសូវលឿនក៏ដោយ ក៏ប៉ុន្តែវាមានស្ថិរភាពណាស់ ចំណែកល្បឿនកំណើនសេដ្ឋកិច្ចនៃតំបន់ភាគខាងលិចនិងភាគកណ្តាលត្រូវបានពន្លឿនថែមទៀត ហើយគុណភាពត្រូវបានលើកកម្ពស់ នេះមិនត្រឹមតែបានបញ្ជាក់ថា ភាពធន់នៃកំណើនសេដ្ឋកិច្ចជាទូទៅរបស់ប្រទេសចិនបានកើនឡើងប៉ុណ្ណោះទេ ថែមទាំងភាពស៊ីសង្វាក់គ្នានៃការអភិវឌ្ឍសេដ្ឋកិច្ចតាមតំបន់ក៏ត្រូវបានបង្កើនផងដែរ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស