ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មេដឹកនាំនៃប្រទេសជាច្រើនបានផ្ញើសារលិខិតសួរសុខទុក្ខចំពោះរដ្ឋាភិបាលគុយបាអំពីករណីបំផ្ទុះនៅសណ្ឋាគារមួយស្ថិតនៅក្រុង Havana
2022-05-07 11:16:42cri
Share with:

កាលពីថ្ងៃទី៦ខែឧសភាតាមម៉ោងក្នុងតំបន់ លោក Daniel Ortega ប្រធានាធិបតីនីការ៉ាហ្កាបានផ្ញើសារលិខិតសួរសុខទុក្ខចំពោះរដ្ឋាភិបាលគុយបាអំពីករណីបំផ្ទុះដែលកើតឡើងនៅសណ្ឋាគារមួយស្ថិតនៅក្រុង Havana រដ្ឋធានីគុយបានៅព្រឹកថ្ងៃដដែល ។ លោក Daniel Ortega បានថ្លែងថា លោកមានភាពឈឺចាប់យ៉ាងខ្លាំងចំពោះរឿងនេះ ព្រមទាំងសម្តែងការសួរសុខទុក្ខចំពោះសមាជិកគ្រួសាររបស់អ្នករងគ្រោះស្លាប់ឬរបួសផងដែរ ។

រសៀលថ្ងៃទី៦ខែឧសភាតាមម៉ោងក្នុងតំបន់ លោក Nicolas Maduro ប្រធានាធិបតីវ៉េណេស៊ុយអេឡា និងលោក Luis Alberto Arce Catacora ប្រធានាធិបតីបូលីវីបានសម្តែងការគាំទ្រចំពោះប្រជាជនគុយបានិងលោក Miguel Díaz-Canel Bermúdez ប្រធានរដ្ឋគុយបាតាមរយៈបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនដោយឡែកពីគ្នា ។ ព្រមពេលជាមួយគ្នានេះ ក៏បានសម្តែងការសួរសុខទុក្ខចំពោះសមាជិកគ្រួសាររបស់អ្នករងគ្រោះ និងសង្ឃឹមថា អ្នករងរបួសអាចជាសះស្បើយក្នុងពេលឆាប់ៗ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ខែឧសភាតាមម៉ោងក្នុងតំបន់ សណ្ឋាគារ Saratoga ដែលស្ថិតនៅទល់មុខអគាររដ្ឋសភានៃតំបន់ទីក្រុងចាស់នៃក្រុង Havana រដ្ឋធានីគុយបាបានកើតករណីបំផ្ទុះយ៉ាងខ្លាំងក្លា ។ គិតមកទល់បច្ចុប្បន្ននេះ ករណីបំផ្ទុះនៅសណ្ឋាគារនេះបានបណ្តាលឱ្យមនុស្ស១៨នាក់ស្លាប់ និង៧៤នាក់រងរបួស ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស