ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខាភិបាលពិភពលោក៖ ក្នុង២ឆ្នាំកន្លងមកនេះ សភាពការណ៍រីករាលដាលនៃជំងឺកូវីដ១៩បានបណ្តាលអោយមានមនុស្សជិត១៥លាននាក់ស្លាប់ដោយផ្ទាល់ឫដោយប្រយោល
2022-05-06 16:41:58cri
Share with:

  តាមការប៉ាន់ប្រមាណថ្មីបំផុតនៅថ្ងៃទី៥ខែឧសភារបស់អង្គការសុខាភិបាលពិភពលោកបង្ហាញអោយឃើញថា  នៅឆ្នាំ២០២០និង២០២១ សភាពការណ៍រីករាលដាលនៃជំងឺកូវីដ១៩បានបណ្តាលអោយមនុស្សជិត១៥លាននាក់ស្លាប់ដោយផ្ទាល់ឫដោយប្រយោលក្នុងនោះ ភាគច្រើនកើតឡើងនៅតំបន់អាស៊ីអគ្នេយ៍ អឺរ៉ុបនិងទ្វីបអាមេរិកជាដើម។ 

    លោក Tedros អគ្គនាយកនៃអង្គការសុខាភាពពិភពលោកបានថ្លែងថា  ទិន្នន័យដែលគួរអោយយើងគិតពិចារណាទាំងនេះ មិនត្រឹមតែបញ្ជាក់ពីឥទ្ធិពលនៃជំងឺរីករាលដាលប៉ុណ្ណោះទេ   ថែមទាំងក៏បានបញ្ជាក់ទៀតថា  ប្រទេសទាំងអស់សុទ្ធតែត្រូវវិនិយោគទៅលើប្រព័ន្ធសុខាភិបាលដែលកាន់តែមានភាពធន់  ដើម្បីរក្សាបាននូវសេវាសុខាភិបាលជាមូលដ្ឋានក្នុងអំឡុងពេលកើតវិបត្តិ ក្នុងនោះក៏បូករួមទាំងប្រព័ន្ធព័ត៌មានសុខាភិបាលដែលមានភាពកាន់តែខ្លាំងក្លាផងដែរ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស