ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបនឹងពាក្យសម្តីខុសឆ្គងពាក់ព័ន្ធនឹងប្រទេសចិនរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក៖ការងប់ងល់នឹង"ច្បាប់ព្រៃ"មិនអាចធ្វើឱ្យសហរដ្ឋអាមេរិកកាន់តែខ្លាំងក្លានោះទេ
2022-05-06 13:33:46cri
Share with:

    ទាក់ទិននឹងពាក្យសម្តីខុសឆ្គងពាក់ព័ន្ធនឹងប្រទេសចិនរបស់លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកដែលបានចេញផ្សាយក្នុងពេលចូលរួមសវនាការនៃព្រឹទ្ធសភាអាមេរិកនាពេលថ្មីៗកន្លងទៅនេះ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី ៥ ខែឧសភា ថា មន្ត្រីជាន់ខ្ពស់អាមេរិកបានថ្លែងសុន្ទរកថានាពេលថ្មីៗកន្លងទៅនេះដោយអះអាងថា ប្រទេសចិនបានបង្កជាបញ្ហាប្រឈមដែលមានភាពកាន់តែតឹងរ៉ឹង ហើយបានចោទប្រកាន់ថា ប្រទេសចិនប៉ុនប៉ងផ្លាស់ប្តូររបៀបរៀបរយអន្តរជាតិដែលបានតម្កល់ទុកក្បូនច្បាប់ជាមូលដ្ឋានតាមទំនើងចិត្ត ។ តាមពិតទៅ អ្វីដែលពួកគេព្រួយបារម្ភនោះ គឺ របៀបរៀបរយនៃអនុត្តរភាពបែបអាមេរិកនឹងរងផលប៉ះពាល់ ។

    លោក Zhao Lijian បានសង្កត់ធ្ងន់ថា ជានិច្ចកាល ប្រទេសចិនតែងតែជាស្ថាបនិកនៃសន្តិភាពរបស់សកលលោក ជាអ្នករួមវិភាគទាននៃការអភិវឌ្ឍរបស់ពិភពលោកនិងជាអ្នកគាំពារនៃរបៀបរៀបរយអន្តរជាតិ ។ ប្រទេសចិនបានប្រកាន់ខ្ជាប់នូវការអនុវត្តគោលនយោបាយការពារជាតិក្នុងលក្ខណៈការពារនិងយុទ្ធសាស្ត្រយោធាក្នុងលក្ខណៈការពារជាវិជ្ជមានជាប់រហូតមក ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស